នោះធ្ងន់បាត់ហើយ..! បុរសម្នាក់ មានប្រពន្ធនិងកូន  បែជាលួចស្រឡាញ់ស្ត្រីមេម៉ាយកូន១ គេមិនព្រមស្រឡាញ់វិញប្រចណ្ឌខឹងគេដុតផ្ទះគេចោល បង្កការភ្ញាក់ផ្អើលពេញភូមិ ចេញផ្សាយថ្ងៃអង្គារ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបណ្ដាលឲ្យឆេះផ្ទះនៅចំណុចភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អ្នករងគ្រោះមានឈ្មោះដូចខាងក្រោម៖
ទី១-ជនរងគ្រោះឈ្មោះ កាន់ ម៉ាលីន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរដាំបន្លែ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ជាស្រ្តីមេម៉ាយ)រស់នៅ០២នាក់កូនស្រីឈ្មោះ លី អាលីស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ/ឃុំជាមួយម្តាយខាងលើ។
ទី២-ជនសង្ស័យឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាអ្នកបង្កហេតុ។
-សម្ភារខូចខាតរួមមាន៖
-ផ្ទះមួយខ្នងទំហំ០៤ម៉ែត្រx០៥ម៉ែត្រ ដំបូល និងជញ្ជាំងប្រក់ស័ង្កសី ខូចខាតទាំងស្រុង។
-ធុងបាស់ចំនួន០២គ្រឿង,អំភ្លីចំនួន០១គ្រឿង ព្រមទាំងសម្ភារប្រេីប្រាស់ក្នុងផ្ទះនិងផ្ទះបាយមួយចំនួនទៀត។

រឿងរ៉ាវដែលកើតឡើងនៅមុនដំបូង កាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ កាន់ ម៉ាលីន បានជិះម៉ូតូទៅផ្សារជាមួយអ្នកជិតខាង ហើយជនសង្ស័យឈ្មោះ គីម ហុងស្រៀង បានខឹងនិងជេរទៅលើជនរងគ្រោះថា មីរលាយ! រួចក៏ជិះម៉ូតូចេញទៅបាត់រហូតដល់វេលាម៉ោងប្រហែល២១និង០៥នាទី ទើបជនសង្ស័យ ឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ៤៨ឆ្នាំ បានជិះម៉ូតូមករកជនរងគ្រោះដល់កន្លែងកេីតហេតុក្នុងស្ថានភាពស្រវឹងស្រា ខណ:នោះជនរងគ្រោះបានដឹងខ្លួនក៏រត់ទៅក្រោយផ្ទះ២នាក់កូនស្រី ចំណែកជនសង្ស័យបានចូលទៅរ៉ើកកាយនិងវ៉ៃរបស់របរក្នុងផ្ទះ រហូតដល់វេលាម៉ោងប្រហែល២១និង៣០នាទី ជនរងគ្រោះនិងកូនស្រីបានឃើញភ្លេីងឆេះផ្ទះ ហើយឈ្មោះ គីម ហុងស្រៀង ឈរមេីលភ្លេីងឆេះ។ លុះមួយសន្ទុះក្រោយមកជនសង្ស័យបានជិះម៉ូតូចេញទៅបាត់ទេីបជនរងគ្រោះទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចឱ្យជួយធធ្វើអន្តរាគមន៍។
-មូលហេតុ៖ ផឹកស្រាស្រវឹងននិងការប្រណ្ឌដោយជនរងគ្រោះនិងជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នាតែជនសង្ស័យមានប្រពន្ធកូនហើយ ហើយជនរងគ្រោះជាស្រ្តីមេម៉ាយ។

ករណីនេះ លោកអធិការក្រុងបានស្នើសុំយោបល់លោកស្នង ការដើម្បីឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដេីម្បីសាកសួរនិងអនុវត្តនីតិវិធីបន្ត៕