តើម្ចាស់ទីតាំងបើកល្បែងស៊ីសងជល់មាន់ដ៏ធំ ជាអ្នកណា អាចបើកសង្វៀនមាន់ជល់ បានដោយរលូន បើកភ្លើងខៀវឲ្យប្រជាពលរដ្ឋខ្មែរចូលលេង យ៉ាងកោះករសង្ស័យសមត្ថកិច្ចទទួលសំណែនយ៉ាងពេញចិត្តហើយមើលទៅបានជាសង្ងំដេកយ៉ាងសុខស្រួល…! ចេញផ្សាយថ្ងៃអង្គារ៍ ទី១០ ខែមករា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ប៉ោយប៉ែត % ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ កំពុងតែបើកឲ្យប្រជាពលរដ្ឋ ខ្មែរចូលលេង សង្ស័យសមត្ថកិច្ច ជាអ្នកបើកភ្លើងខៀវ បានជាមិនហ៊ានបង្ក្រាបទីតាំងនេះឡើយមហាជនរិះគន់អាជ្ញាធរមានសមត្ថកិច្ចថា ផ្ដើមចេញពីល្បែងស៊ីសងមាន់ជល់នេះហើយ នាំឲ្យកើតមានអំពើចោរកម្មអំពើហិង្សា ក្នុងគ្រួសារ  ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ ពួកគាត់ថាកន្លែងល្បែងស៊ីសងខាងលើ កំពុងតែបើកលេងភ្នាល់មិនរំខានដល់សមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតឡើយ ដែលគេអះអាងថាមានអ្នកធំបានរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធរួចរាល់ហើយ ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូនបាន។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងកន្លែងល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែងខាងលើនេះ បានបើកលេងជាយូរណាស់មកហើយបើទោះប្រមុខរាជរដ្ឋាភិបាលប្រកាស់បិទល្បែងស៊ីសងទូទាំងប្រទេសក្ដីក៏នៅតែបើកលេង ក៏មិនមានការរំខានដល់សមត្ថកិច្ច ក្រុងប៉ោយប៉ែតនៅឡើយ។

ប្រជាពលរដ្ឋសំណូមពរដល់ លោកសៅសារឿន អធិការក្រុងប៉ោយប៉ែត និងលោក សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងមាន់ជល់នេះផង។
អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ ហើយយើងខ្ញុំនឹងរង់ចាំបកស្រាយរាល់ម៉ោងធ្វើការ