ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី ទល់មុខនឹងអាគារ ឌឺព្រីតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងតែដំណើរការដោយរលួនគ្មានការរំខានដល់សមត្ថកិច្ចឡើយសង្ស័យព្រោះតែ…! ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ភ្នំពេញ,, ថ្មីៗនេះ ក្រុមសាព័ត៌មានយើងជាច្រើនអង្គភាព បានចុះដល់ទីតាំង ឃើញថា ល្បែងស៊ីសងខុសច្បាប់ ប្រភេទ ហ្គេមបាញ់ត្រី ស្ថិតនៅ ផ្លូវ៧៨ ទល់មុខនឹងអាគារ ឌឺព្រីត ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានម្ចាស់ជាជនជាតិចិន កំពុងតែបើកលេងបង្វក់ក្មេងប្រុសស្រីយ៉ាងគក្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃមិនដែលឃើញ លោក យិន សាន អធិការខណ្ឌចំការមននឹង លោកកៀងលក្ស័ អភិបាលខណ្ឌចំការមន មិនចុះបង្ក្រាបឡើយ ប្រជាពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយ បារម្ភភ័យខ្លាចចោរកម្មចោរលួច. ឆក់.ប្លន់.គាស់ផ្ទះនិងអំពើហិង្សារក្នុងគ្រួសារកើតមានគួរឲ្យកត់សម្គាល់ដោយសារដើមចមកើតចេញពីល្បែងសុីសងនិងគ្រឿងញៀននេះឯង ចំណែកលោក យិន សាន អធិការខណ្ឌចំការមន និង លោក លៀង ល័ក្ស អភិបាលខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់ បណ្ដែតបណ្ដោយឲ្យល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ និងប្រមូលផ្តុំមទៅដោយក្មេងទំនើងបង្កជាភ្លៀងផ្គរដល់ពលរដ្ឋ បែរជាលោកមិនបង្ក្រាប។
ពលរដ្ឋបន្តទៀតថា លោក យិន សាន អធិការខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបញ្ជាឱ្យអនុវត្ត ដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី។
បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។