ចប់និយាយហើយឃើញផ្ទាល់និងភ្នែកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពត្រូវបានរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញ ក្រោមការបើកដៃពីសំណាក់អ្នការពារក្នុងដែនជម្រក…! ចេញផ្សាយថ្ងៃអង្គារ៍ ទី៣១ ខែមករា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តឧត្តរមានជ័យ ÷ សេចក្តីរាយការណ៏ពីភូមិអូរតាម៉េង ឃុំ អន្លង់វែងស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ។
៊សូមថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធសូមជ្រាបជាព័តមាន
ថា÷ព្រៃតំបន់ការពាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពកំពុងរងការបំផ្លាញពីសំណាក់ក្រុមឈ្មួញ។
ក្រោមការបើកដៃពីសំណាក់នាក់ការពារក្នុងដែនជម្រក។
តាមប្រភពីប្រជាពលរដ្ឋរស់នៅជិតជិតខាងតំបន់ការព្រៃខាងលើបានបង្ហើបឲ្យក្រុមការងារយើងដឹងថាដីក្នុងតំបន់ដែនជម្រកគូលែនព្រហ្មទេពថា÷
រាល់ថ្ងៃ
នាពេលយប់មានឮម៉ាសុីនគេអាឈើនឹងដឹកជញ្ជូនចេញពីក្នុងតំបន់ដែនជម្រកបានយ៉ាងរលូន
ក៌ដោយសារមានការបើកដៃពីសំណាក់មន្រ្តីការពារក្នុងតំបន់នោះដែរទើបគេអាឈើដឹកចេញបានយ៉ាងរលូនមិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធក្នុងតំបន់ខាងលើឡើយ។

ពលរដ្បបន្តថាដីព្រៃតំបន់អភិរក្សខាងលើគេមិនអនុញ្ញាតឲ្យពលរដ្ឋដើរចូលលេងប្តេសផ្តាស់នោះឡើយ។
តែពួកគាត់ងឿងឆ្ងល់ថាបើនាក់អាឈើចូលបានដោយមិនមានការរំខានពីនាក់ការពារនៅតំបន់ខាងលើនោះទេ។
ហេតុនេះហើយពលរដ្ឋនិងមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់ក្រសួងមន្ទីរពាក់ព័ន្ធជួយដាក់កំលាំងជំនាញធ្វើការចុះស៊ើបអង្កេតនៅព្រៃតំបន់ដែនជម្រកក្នុងភូមិ អូរ តាម៉េងឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យផងទាន?
ព្រោះពេលនេះកំពុងល្បីមន្រ្តីការពារដែនតំបន់ជម្រក
សត្វព្រៃគូលែនព្រហ្មទេព្យ។
ពេលឃើញកន្ទេលធំនាំគ្នាបន្លំដេក។
ជំវិញករណីខាងលើលោក ភួង លីណា
ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានប្រាប់ឲ្យក្រុមការងារយើងដឹងនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៣នេះថា÷

សព្វថ្ងៃនេះមានក្រុមការងារពីក្រុមដែលនៅបំពេញការងារនៅតំបន់ដែនជម្រកគូលែនព្រហ្មទេពទី១.មន្រ្តីឧទ្យានុរក្សរបស់បរិដ្ថាន។
ទី២.មន្រ្តីអង្ការអភិរក្សសត្វព្រៃកម្ពុជា។
ជានាក់មើលនិងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ។
លោកបន្តថាឈើដែលគេអានោះគឺយកទៅធ្វើស្នាក់យាមនៅទីនោះទេ
ហើយចំពោះពលរដ្ឋថាមាននាក់ចូលកាប់អាឈើនៅតំបន់នោះគឺមិនមានដូចដែលពលរដ្ឋនិយាយឡើយ។
សូមបញ្ជាក់ផងដែរថាតៃកុងម៉ាស៊ីនអាឈើដែលកំពុងអាឈើនោះពលរដ្ឋនៅស្រុកវ៉ារិនខេត្តសៀមរាបហើយជានាក់ស្និតស្នាលជាមួយម្នាក់ឈ្មោះ ហៀ
ដែលជានាក់ការពារដែនជម្រកនោះ។
ហើយមួយវិញទៀតបានអះអាងថាគឺជាតៃកុងអាឈើនោះជាឈ្មួញរកសុីបទល្មើសព្រៃឈើយ៉ាងសកម្មក្នុងព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើនៅក្នុងស្ថិតនៅភូមិរំចេកនិងភូមិអូរ តាម៉េង និងជានាក់ស្និតស្នាលជាប្រធានសហគមន៏
តែពេលនេះព្រៃសហគមន៏ជាង(បួនពាន់)
ហិកតាបានប្រែក្លាយជាផេះអស់ទៅហើយ។
ថែមទាំងសុទ្ធសឹងជាចំការដំឡូងមីរបស់ពលរដ្ឋនិងនាក់មានអំណាចមួយចំនួនតូចនៅខេត្តឧត្តរមានជ័យ។

អង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីជំនាញនិងពាក់ព័ន្ធរាងរាល់ម៉ាងធ្វើការ
និងរងចាំទទួលព័តមានពីគ្រប់មជ្ឃដ្ឋាន។