គណ:បញ្ជាការឯកភាពអាវុធហត្ថលើផ្ទៃប្រទេសនិងអាវុធហត្ថខេត្តរតន:គិរី បានចាប់រឹបអូសឈើហ៊ុបមូលចាស់និងថ្មី ជាងបីពាន់កំណាត់ និងរថយន្តប៉ាកុង ពីរគ្រឿង នៅតំបន់កន្ទុយនាគ
គណ:បញ្ជាការឯកភាពអាវុធហត្ថលើផ្ទៃប្រទេសនិងអាវុធហត្ថខេត្តរតន:គិរី បានចាប់រឹបអូសឈើហ៊ុបមូលចាស់និងថ្មី ជាងបីពាន់កំណាត់ និងរថយន្តប៉ាកុង ពីរគ្រឿង នៅតំបន់កន្ទុយនាគ ក្នុងខេត្តរតនគិរី ក្នុងការបង្ក្រាប បទល្មើសធនធានធម្មជាតិ នេះអស់រយៈពេលជិតមួយខែមកហើយ ត្រឹមថ្ងៃសុក្រទី ១៤ខែកុម្ភៈឆ្នាំ ២0២0 នេះ។
ចំពោះវត្ថុតាង បានប្រមែប្រមូលដឹកជញ្ជូនមកទុកទីស្នាក់ការ ៧០៧ សែមវណ្ណស៊ីម ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។