លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុបស ភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២របស់ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងនិងផ្សព្វ ផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣៖ ចេញផ្សាយថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃពុធ៨កេីតខែចេត្រឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញជាអ ធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបស ភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២របស់ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនិងផ្សព្វផ្សាយទិស ដៅការងាររបស់ក្រសួងមហាផ្ទៃនិងអគ្គ ស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣។
ចូលរួមក្នុងពីធីនេះមាន លោក លោកស្រីឧត្តមសេ នី យ៍វរសេនីយ៍ស្នងការរង អនុប្រធានផែន នាយ ការិយា ល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុង ស្រុក នា យប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនរូប។
សូមជម្រាបជូនថា នារសៀលថ្ងៃដដែលនេះ កិច្ចប្រជុំត្រូវបានប្រារព្វបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯក ឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិនិងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង៕