មេឈ្មួញជើងខ្លាំងប្រចាំស្រុក អន្លង់វែង ឈ្មោះ ចែ ម៉ុម កំពុងកាក់បកក្នុងមុខរបរកសុីដឹកជញ្ជូនឈើទ្វារអត់ច្បាប់យ៉ាងកក្រើកអត់មានអ្នកចាប់ មានតែអ្នកចាំយកលុយបែបពុករលួយ!! ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តឧត្តរមានជ័យៈ  នៅថ្ងៃ  ទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១ និង៣០ យប់ មេឈ្មួញជើងខ្លាំងឈ្មោះ ចែ ម៉ុម រកស៊ីដឹកជញ្ជូនឈើទ្វារអត់ច្បាប់តាមរយៈ រថយន្តមួយគ្រឿងម៉ាក ហ្វ្រន់ធា ពីរបាំង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ(បន្ទាយមានជ័យ 2A-5369)ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទចូលទៅស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ យកទៅលក់ចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗ ជារៀងរាល់ថ្ងៃរាល់យប់យ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ នៅតាមដងផ្លូវសម្ងំកើបលុយដាក់ហៅប៉ៅ ជាថ្នរក្នុងការគេចវេសមិនចុះបង្ក្រាបទៅតាមតួនាទីរបស់ខ្លួន។
បើទោះជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាយ៉ាងក្ដៅគគុកឲ្យមន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី បង្ក្រាបបទល្មើសព្រៃឈើដែលជាធនធានធម្មជាតិឲ្យខានតែបានជាដាច់ខាតយ៉ាងណាក៏ដោយ ក៏អស់លោកមន្ដ្រីគ្រាប់ល្ពៅមួយចំនចំនួននៅក្នុង ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ទាំងនោះនៅតែគ្មានចំណាត់ការទប់ស្កាត់ បង្ក្រាបទៅតាមបទបញ្ជាទាល់តែសោះ ហើយថែមទាំងបន្ដបើកដៃបណ្តោយឲ្យពួកឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល៕