ប្រជាពលរដ្ឋបងប្អូនសិស្សនិកឥស្លាម ទទួលបានអំណោយពីសប្បុរសជន ប្រទេសសិង្ហបុរី ក្នុងខែបួស រ៉ម៉ាឌន តាមរយៈសមាគមទ្រទ្រង់សង្គមឥស្លាមកម្ពុជា ក្នុងស្រុកកំពង់ត្រឡាច ចំនួន៣០០ គ្រួសារ ចេញផ្សាយថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

កំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ លោកជំទាវកុប មារីយ៉ាស់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយអាហារស្រាយបួស ក្នុងខែរ៉ម៉ាឌន ចែកជូនប្រជាពលរដ្ឋបងប្អូនខ្មែរឥស្លាម ចំនួន៣០០ គ្រួសារ និងមានការអញ្ជើញចូលរួមពីលោកវន សុីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច លោកស៊ន សំអាតអភិបាលរងស្រុក អមដំណើរដោយអនុប្រធានគណៈចលនាឥស្លាមខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងលោក លោកស្រី ចូលរួមជាកិត្តិយស អំណោយទាំងអស់នេះគឺជាអំណោយរបស់សប្បុរសជន នៅប្រទេសសិង្ហបុរី តាមរយៈសមាគមទ្រទ្រង់សង្គមឥស្លាមកម្ពុជា ដែលមានលោកសេន សារ៉ន ជាប្រធានសមាគមទ្រទ្រង់សង្គមឥស្លាមកម្ពុជា និងជាអនុប្រធានក្រុមការងារសមាគមនិស្សិតមួស្លីម កម្ពុជាខេត្តកំពង់ឆ្នាំង ។

អំណោយដែលត្រូវទទួលបានក្នុងមួយៗគ្រួសាររូមមាន
អង្ករចំនួន១០ គីឡូក្រាម / មីយើង ចំនួន១០កញ្ចប់ / ស្ករសចំនួន២គីឡូក្រាម / ភេសជ្ជៈត្រចៀកកាំ ចំនួន១០កំប៉ុង / ទឹកដោះគោ ចំនួន២កំប៉ុង
សរុបជាទឹកប្រាក់ចំនួន៤៥០០ដុល្លា ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវកុប មារីយ៉ាស់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកវន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកកំព់ងត្រឡាច ក៏បានចុះទៅពិនិត្យមើលទីផ្នូ កំពុងតែធ្វើរបងនៅជិតនិងវិហារកំពុងត្រឡាចក្រោម ក្នុងពេលនោះដែរលោកជំទាវក៏បានជួយឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនចំនួន៦០ ម៉ឺនរៀល និងលោកវន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៤០ ម៉ឺនរៀល ផងដែរ។

ក្នុងពិធីនោះដែរលោកវន ស៊ីផា អភិបាលនៃគណៈអភិបាល ស្រុកកំពង់ឡាច ក៏បានសំណេះសំណាល និងសួរសុខទុក្ខព្រមទាំងពាំនាំការផ្ដាំផ្ញើសួរសុខទុកពីសំណាក់ឯកឧត្តមអភិបាលខេត្ត ហ្នឹងក៏បានថ្លែងអំណរគុណ ទៅចំពោះលោកសេន សារ៉ន ប្រធានសមាគមទ្រទ្រង់សង្គមឥស្លាមកម្ពុជា ដែលបានគៀងគង នាំយកអំណោយជំនួយមនុស្សធម៌ពីសប្បុរសជនក្រៅប្រទេស ដើម្បីចែកជូនបងប្អូនក្នុងរដូវកាលនៃខែបួស រ៉ម៉ាឌន របស់បងប្អូនសិស្សនិកឥស្លាមរបស់យើង។

ជាទីបញ្ចប់លោកជំទាវកុប ម៉ារីយ៉ាស់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងក្នុងពិធីសំណេះ សំណាល និងសួរសុខទុក្ខទៅចំពោះបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមរបស់យើង ព្រមទាំងបានពាំនាំ នៃការសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវក៏បានលើកឡើងទៀតថា យើងទាំងអស់គ្នាមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាឆ្ពោះមករកសន្តិភាពនិងការអភិវឌ្ឍន៍រីកលើគ្រប់វិស័យ ដូច្នេះយើងទាំងអស់គ្នាត្រូវតែគាំទ្រនិងស្រឡាញ់ទៅចំពោះថ្នាក់ដឹកនាំរបស់យើង និងស្រឡាញ់គាំទ្របេក្ខជនបន្តវេនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។

លោកជំទាវក៏បានបន្តបន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរនិងយកចិត្តទុកដាក់ ចំពោះយើងទាំងអស់គ្នាដែលជាសាសនិកអ៊ីស្លាមគ្រប់ពេលវេលា រាប់បញ្ចូលទាំងការសិក្សានៅស្ថាប័នរដ្ឋ ឯកជន ចំពោះស្ត្រីគឺត្រូវបានអនុញ្ញាតឲ្យ ស្លៀកពាក់បែបប្រពៃណីឥស្លាមរបស់យើងទៀតផង ដូចជាកាលពីពេលថ្មីៗនេះកន្លងមក សម្ដេចលោកតែងតែចូលរួមអាហារសាមគ្គី ស្រាយបួសចំពោះបងប្អូនសិស្សនិកឥស្លាមទូទាំងប្រទេសដែលមកពីតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយភាពរីករាយរាក់ទាក់និងស្រឡាញ់មិនមានការរើសអើងចំពោះសាសនាជាតិសាសន៍នោះឡើយ ។