កីឡាករ និង កីឡាការិនី មកពីប្រទេសឥណ្ឌូនេស៊ី ២រូប ទទួលបានមេដាយមាស នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ វិញ្ញាសាររត់ម៉ារ៉ាតុន បុរស-នារី នៅខេត្តសៀមរាប ចេញផ្សាយថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ ការប្រកួតប្រជែងដ៏ស្អិតស្វាញ ក្នុងវិញ្ញាសាររត់ម៉ាតុនផ្នែកបុរស ចំងាយ ៤២.១៩៥គម ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ បានទៅលើកីឡាករ Agus Prayogo មកពីប្រទេស ឥណ្ឌូនេស៊ី , មេដាយប្រាក់ បានទៅលើកីឡាករ Arlan Estobo Arois មកពីប្រទេស ហ្វីលីពីន និងមេដាយសំរិទ្ធ បានទៅលើកីឡាករ Ngyen Thanh Hoang មកពីប្រទេសវៀតណាម ។
ដោយឡែក វិញ្ញាសាផ្នែកនារី មេដាយមាស បានទៅលើ កីឡាការិនី Odekta Elvina មកពីប្រទេសឥណ្ឌនេស៊ី, មេដាយប្រាក់ កីឡាការិនី Thi Tuyet le មកពីប្រទេសវៀតណាម និងមេដាយសំរឹទ្ធ បានទៅលើ កីឡាការិនី Christine Organiza Hallasgo មកពីប្រទេសហ្វីលីពីន ។
កីឡាករ Agus Prayogo ដែលជាអ្នកទទួលបានមេដាយមាស មកពីប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ចំពោះភាពជោគជ័យរបស់ខ្លួន រួមទាំងបង្ហាញនូវការពេញចិត្តពីការរៀបចំការប្រកួតនេះ ។
( កិច្ចសម្ភាសន៍ កីឡាករ Agus Prayogo )

កីឡាការិនី Odekta Elvina ក៏ជាអ្នកទទួលបានមេដាយមាស មកពីប្រទេសឥណ្ឌនេស៊ី បានបង្ហាញនូវអារម្មណ៍រំភើប រីករាយជាខ្លាំងដែលទទួលបានជ័យលាភីនេះ ។
កីឡាការិនីរូបនេះបានបន្ថែមថា ចំពោះការរៀបចំជាម្ចាស់ផ្ទះ របស់កម្ពុជា ជាពិសេសការប្រកួតនៅក្នុងថ្ងៃនេះ គឺដំណើរការល្អប្រសើរ ខណៈពេលអាកាសធាតុមានស្ថានភាពក្ដៅក៏ដោយ ។
( កិច្ចសម្ភាសន៍ កីឡាការិនី Odekta Elvina )

សូមជម្រាបជូនថា វិញ្ញាសារអត្តពលកម្ម ក្នុងខេត្តសៀមរាប មានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣នេះ ដែលមានវិញ្ញាសារត់ម៉ារ៉ាតុន និងដើរប្រណាំង នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដោយមានអត្តពលិកចូលរួមចំនួន២២រូប មកពី៩ប្រទេស ក្នុងនោះផ្នែកបុរស១១រូប ផ្នែកនារី១១រូប ខណៈប្រទេសឡាវ និងប្រទេសព្រុយណេ អវត្តមានមិនបានចូលរួម៕