ពលរដ្ឋមួយចំនួនធំកំពុងចាញ់បោកមេខ្លោងឈ្មោះលោកយ៉ុម យ៉ួម ជា ឈ្លើយ រ៉ាប់ សាវ៉ុន តាព្រឿង នឹងបក្សពួកមួយចំនួនទៀតហៅមកផ្តិតមេដៃថាចែកដីឲ្យមួយគ្រូសារចំនួន ពីរហិចតាតែផ្ទុយទៅវិញ…! ចេញផ្សាយថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបាត់ដំបង: ប្រជាពលរដ្ឋ រងការចាញ់បោក មេដឹកនាំ ដែលជាមុខសញ្ញា ដើរយកដីរបស់អ្នកដទៃ លក់យ៉ាងអាណាធិបតេយ្យ។ មេដឹកនាំទាំងនោះ បានគៀងគរ ពលរដ្ឋមកធ្វើ សន្និសិទ្ធការសែត នៅព្រឹកថ្ងៃទី ០៧ ឧសភា ឆ្នាំ ២០២៣នេះ ត្រង់ចំនុចដីចំការ ដែលគេដឹងថា ជាចំការរបស់លោកម៉ម សង មេភូមិគោរកា ស្ថិតក្នុងចំនុចត្រពាំងទ្រា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្នុងកិច្ចនេះ មានពលរដ្ឋមួយចំនួនធំ មិនមានដីនៅក្នុងតំបន់នោះទេ តែពួកគាត់ប្រាប់អង្គភាពសារព័ត៌មានយើងថា មានមេដឹងនាំ ឈ្មោះ ព្រឿង និងអាជ្ញាធរភូមិមួយចំនួន ប្រាប់ពួកគាត់ថា មកផ្តិតមេដៃ ជាថ្នូរ នឹងការ ចែកដី និងវាស់ដីជូនពួកគាត់ មួយគ្រូសារ ចំនួន ពីរហិចតា។

ដើម្បីអាចទទូលបានដីមួយគ្រូសារ ចំនួនពីរហិចតាបាន ពលរដ្ឋទាំងនោះ ត្រូវបង់លុយចំនួន៤០,០០០រៀល និងត្រូវផ្តិតមេដៃលើឯកសារមួយ ដែលពួកគាត់ប្រាប់ថា មិនដឹង ជាឯកសារអ្វីនោះទេ មិនត្រឹមថាប៉ុណ្ណឹង ពលរដ្ឋបានបន្តទៀតថា អោយមក ដើម្បីវាស់ចែកដីអោយ តែជាក់ស្តែងមិនលឺនិយាយពីរឿងចែកដីទេ លឺតែនិយាយតវ៉ា វិវាទដីធ្លី ការពារតែប្រយោជន៍ និងបទល្មើសរបស់ខ្លួនឯងឯណោះវិញ។

ពលរដ្ឋមួយចំនួន ដោយសុំមិនបង្ហើមឈ្មោះ បានប្រាប់ថា តាយួម នេះ ពិតជាបានយកដីគេមែន។

មានពលរដ្ឋជាច្រើនរូប បានរងការចាញ់បោក តាមរយះការគៀងគរ ឱ្យមកចូលរួម ធ្វើការតវ៉ា ការពារផលប្រយោជន៍ និងដើម្បីបិតបាំងទង្វើរមិនល្អរបស់ខ្លួន និងបក្សពួកកន្លងមក មិនត្រឹមតែប៉ុណ្ណឹងទេ មេដឹកនាំទាំងនោះ បានកំពុងព្យាយាម បន្តបោកពលរដ្ឋ ទាក់ទង នឹងខ្លឹមសាររបស់ឯកឧត្តម សេង ឡូត ។ សូមរំលឹកដែរថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងមកទៅនេះថា លោក សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ថា «ក្រសួងបានប្រគល់ជូនរដ្ឋបាលខេត្តដែលជាស្ថាប័នមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ពិនិត្យកិច្ចការនឹង»។ លោកក៏បានបញ្ជាក់ទៀតថា «ពេលឃើញលិខិតស្នាមនេះ គេចេះធ្វើការហើយ ក្នុងនាមជាអង្គភាពមានសមត្ថកិច្ច ព្រោះមានទម្រង់នៃកិច្ចការបែបនឹងច្រើនឯកឧត្តមអភិបាលខេត្ត ដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ មិនមែនឃើញលិខិតតែប៉ុណ្ណឹង សាម៉ីដែលសំណើរនឹងមានសិទ្ធសម្រេច ឬទាមទាអ្វីទេ»។

សូមជុំរាបផងដែរថា កន្លងមកថ្មីៗនេះ បុគ្គលឈ្មោះ យ៉ុម យ៉ួម នេះ នាំភ្ញៀវមកដើររកទិញដី និងបានបង្ហាញដីដល់ភ្ញៀវ តែជាក់ស្តែងដីនោះ ជាកម្មសិទ្ធក្រុមហ៊ុន អេហ្គ្រីខលឈើ ហ្គ្រីន ហ្វៀល ខូលិនធីឌី នៅចំណុចត្រពាំងទ្រា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយគ្មានខ្លាចញញើត នឹងច្បាប់ឡើយ។ លោកយ៉ុម យ៉ួម និងបក្សពួកមិនដឹងជាបានដីធ្លីមកពីណា ឬសិទ្ធអំណាចអ្វីទេ? បានជាហ៊ានធ្វើកិច្ចសន្យាផ្តល់ដីទំហំ៤០០ហិកតា និងទឹកប្រាក់រហូតដល់ចំនួន១០០,០០០ដុល្លារ ខណៈពេលដែលខ្លួនមិនមានអ្វីសោះ។

លោក ឌី ពៅ អភិបាលរង ស្រុកគាស់ក្រឡ ទទូលបន្ទុកគណៈកម្មការដោះស្រាយវិវាទដីធ្លី ពេលទទួលបានព័ត៌មានភ្លាមថា មានការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋ តាមរយៈការគៀងគររបស់ក្រុម ឱកាសនិយមមួយក្តាប់តូចថានឹងបែងចែកដីធ្លី ដែលបង្កឱ្យមាន ចលាចលដល់បញ្ហាសន្តិសុខសង្គម ដូចនេះលោកបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល និងអាជ្ញាធរជាច្រើនរូប ដើម្បីចុះមកធ្វើការណែនាំ បញ្ឈប់ទង្វើរបែបនេះ ព្រមទាំងប្រាប់ប្រជាពលរដ្ឋឱ្យឈប់ចាញ់បោកតាមការអូសទាញពីមេខ្យល់ខិលខួចតទៅទៀត ព្រោះគ្មានដីពីណាមកបែងចែកឲ្យនោះទេ។

ប៉ុន្តែមេដឹកនាំបះបោរទាំងនេះ បានប្រើសំដី មិនគួរសម្យជាច្រើន មកលើរូបលោក ដែលជាបុគ្គលគំរូរ ទាំងដែលលោកមានស្នាដៃល្អៗជាច្រើន ក្នុងការដោះស្រាយវិវាទដីធ្លីជាច្រើនករណី បញ្ចប់ដោយចេតនាល្អ ក្នុងការផ្តល់ និងបង្កើតក្តីសុខជូនប្រជាពលរដ្ឋទូទៅ។

នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ពាក់ព័ន្ធជនខិលខួចគៀងគរ ប្រជាពលរដ្ឋ ដោយសន្យាបែងចែកដីធ្លី ស្ថិតក្នុងភូមិសាស្ត្រភូមិគោករការ ឃុំដូនបារនោះ បានប្រាប់យ៉ាងខ្លីថា «ករណីនេះលោកបានទទួលព័ត៌មានហើយ នឹងមានវិធានការទៅតាមផ្លូវច្បាប់»។ លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែធ្វើការស្រាវលើរឿងនេះ»៕