លោក ប៉ាត់ គន មេឃុំផ្លូវទូកដឹកនាំកម្លាំងសមត្ថកិច្ចនិងមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយ៍នៅភូមិពាមខ្ចងដោយសារភ្លៀងខ្យល់កន្ត្រាក់រលំនិងបាក់ផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ចេញផ្សាយថ្ងៃអង្គារ៍ ទី៩ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ ÷ លោក បូ វ៉ន
ខេត្តកំពង់ឆ្នាំង ÷ លោក ប៉ាត់ គន គឺជាមេឃុំផ្លូវទូកដ៏គំរូម្នាក់ដែលមានការកោតសរសើពីប្រជាពលរដ្ឋគ្រប់ៗគ្នាដោយលោកតែងតែចុះសួរសុខទុកលំបាកនិងយកចិត្តទុកដាក់ប្រជាពលរដ្ឋក្នុងឃុំដែលលោកគ្រប់គ្រង។
ម្សិលមិញនេះនៅថ្ងៃរសៀលទី៨ខែឧសភាឆ្នាំ២០២៣ស្ថិតនៅភូមិពាមខ្ទងឃុំផ្លូមិនវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងត្រូវបានគ្រោះមហន្តរាយ៍ភ្លៀងខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋដួលបាក់រលំអស់ជាច្រើនខ្នង។ ភ្លាមនោះទទួលបានដំណឹងភ្លាមលោក ប៉ាត់ គន ជាមេឃុំផ្លូវទូកបានដឹកនាំកម្លាំងសមត្ថកិច្ចនិងមន្ត្រីក្រោមឱវាទចុះពិនិត្យជាក់ស្តែងស្ថិននៅភូមិពាមខ្ទង។
លោកមេឃុំបានប្រាប់អ្នកសារព័ត៌មានយើងថាគ្រោះមហន្តរាយ៍នេះកាចសាហាវណាស់ធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋក្នុងឃុំរបស់គាត់របើកដំបូងនិងមួយចំនួនទៀតបានដួលរលំខូចខាតទ្រព្យសម្បតិមួយចំនួនគាត់បានបន្ថែមទៀតថានារដូវនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ការពារសុវត្ថិភាពគ្រប់ៗគ្នា ។
លោក ប៉ាត់ គន មេឃុំផ្លូវទូកបានបញ្ជាក់ឲ្យអ្នកសារព័ត៌ពន្លឺខ្មែរអមត:ដឹងថាប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំនិងរបើកសង្ក្សី,ក្បឿង សរុបមកដល់ថ្ងៃទី៩ឧសភាឆ្នាំ២០២៣នេះមានការខូចខាតសរុបចំនួន៦៨ គ្រួសារ៕
