ល្បែងសុីសង បៀរ ជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែងនេះ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ស្ថិតក្នុង ឃុំបឹងល្វា ស្រុកសន្ទុក បង្អួតលោកស្នងការខេត្តកំពង់ធំមើលតើហ៊ានបង្រាបទេ…..! ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តកំពង់ធំ ÷ កាលនៅពេលថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា: មានទីតាំងល្បែងសុីសង បៀរ ជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែង នៅចំណុចអូរទឹកស ស្ថិតនៅភូមិរំដួលថ្មី ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ឃើញក្រុមញៀនល្បែងមកពីគ្រប់មជ្ឈដ្ឋាននាំគ្នាទៅលេងយ៉ាងគគ្រឹកគគ្រេង ហាក់ដូចជាមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះធ្វើការបង្ក្រាបឡើយ! សង្ស័យជាឆ្នាំងបាយ របស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង!
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
តែផ្ទុយទៅវិញ!ទីតាំងល្បែងស៊ីសង បៀរ ជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែងនេះស្ថិតក្នុង ឃុំបឹងល្វា ស្រុកសន្ទុក នៅតែដំណើរបើកលេងយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ដូចជារក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទះក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យបានត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្រ្ចាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសង បៀរ ជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែង ដែលកំពុងបើកលេងក្នុង ភូមិ ឃុំ ខាងលើ ប្រជាពលរដ្ឋបានលើកឡើងថា: ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជាពិសេស លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសង បៀរ ជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែង នៅចំណុចអូរទឹកស ស្ថិតក្នុងភូមិសាស្រ្ត ខាងលើនេះផង។
អង្គភាពពន្លឺខ្មែរអមត:យើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

