ដឹងមូលហេតុហើយ! ទំនាស់ពាក្យសម្ដី រឿងផ្នូរកប់លើដី ខ្មាន់កាំភ្លើងបានបាញ់រះទៅលើប្ដីប្រពន្ធមួយគូ បណ្ដាលឲ្យប្រពន្ធស្លាប់នៅហ្នឹងកន្លែងឯប្ដីរងរបួសធ្ងន់…! ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

កំពង់ចាម ÷ ករណីឃាតកម្មនេះ ស្ថិតនៅភូមិអណ្ដូងត្រាំ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣នេះ។

– ជនរងគ្រោះមានឈ្មោះ (ប្ដី) ផុន សុភ័ណ្ឌ រងរបួសធ្ងន់!
(ប្រពន្ធ) ជិន ចាន់ណា បានស្លាប់!
– ជនសង្ស័យមានឈ្មោះ ឆេង សេង ហៅធីវ(ខ្មាន់កាំភ្លើង)

ដោយឡែកដំបូងឡើយ ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យ( ត្រូវជាប្អូនជីទួតមួយ) ឱ្យមកពិភាក្សាគ្នាពាក់ព័ន្ធនឹងរឿងផ្នូរបានកប់លើដីរបស់គាត់។ ក្រោយមកជនសង្ស័យបានបើករថយន្តទៅដល់ផ្ទះជនរងគ្រោះពិភាក្សាគ្នាតែមិនត្រូវគ្នា ក៏មានការឈ្លោះប្រកែកពាក្យសំដី ជនសង្ស័យបានស្ទុះទៅដាល់ជនរងគ្រោះចំផ្ទៃមុខមួយដៃ រួចដកកាំ.ភ្លើង.ខ្លីពីចង្កេះបាញ់រះចំនួន ៥ទៅ៦គ្រាប់ ទៅលើជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះ របួស.ចំប្រអប់ដៃខាងស្ដាំ និងប្រពន្ធត្រូវ.ចំ.ក្បា.ល បណ្ដាលឱ្យស្លា.ប់.នៅនឹងកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពរួចខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលស្រម៉រ បានចុះទៅដល់ កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ នឹងធ្វើការស្រាវជ្រាវតាមដានរកជនសង្ស័យ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់។