លោក ពេញ ទិត្ថារ៉ា នាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋក្នុងខេត្តស្វាយរៀង ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តស្វាយរៀង ÷ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ពេញ ទិត្ថារ៉ា ប្រធានលេខាធិការដ្ឋានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ជាតំណាងលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងលោក សឿ សន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖

👉 ថវិកា ចំនួន ១លានរៀល និងទឹកបរិសុទ្ធ ចំនួន ២កេស ប្រគល់ជូនលោក មាស សំអឿន សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ដែលជួបគ្រោះថ្នាក់ចរាចរណ៍។

👉 ថវិកា ចំនួន ៦០ម៉ឺនរៀល និងទឹកបរិសុទ្ធ ចំនួន ២កេស ចូលបុណ្យសពឪពុកលោក ម៉ាង ផាន្នី សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង។

👉 ថវិកា ចំនួន ៥០ម៉ឺនរៀល ទឹកបរិសុទ្ធ ចំនួន ២កេស មី ចំនួន ១កេស ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ និងត្រីខកំប៉ុង ចំនួន ១យួរ ប្រគល់ជូនភរិយាលោក លី នេត សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងស្វាយរៀង ដែលទើបសម្រាលកូន។

👉 ថវិកា ចំនួន ៤០ម៉ឺនរៀល និងទឹកបរិសុទ្ធ ចំនួន ២កេស ប្រគល់ជូនលោក សុខ បណ្តូល អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ដែលជួបគ្រោះចរាចរណ៍។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់🙏🙏🙏
រដ្ឋបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ