តើលោកឧត្ដមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ហ៊ានជាមួយ(លោក ដូរ៉ា ហៅលោកខ្លាE12)ដែលបើកបនល្បែងស៊ីសងខុសច្បាប់តាមទូរទស្សន៍អនឡាញកើតពេញក្រុងខេត្តសៀមរាបឬគ្រាន់តែនិយាយលេងទេ….! ចេញផ្សាយថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ:017778289=0882476167
ខេត្តសៀមរាប ៖ ពលរដ្ឋនិងរងចាំមើលថាលោកឧត្ដមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់សម្ដីខ្លាំងចិត្តហ៊ាន ហ៊ានដោះសក្ក័និងដោះអាវខ្លា របស់ខ្លួនចេញបើមានករណីបើកបនល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមទូរទស្សន៍អនឡាញនៅក្រុងសៀមរាប ពេលនេះបាត់ប្រមោលទៅណាទើបមិនធ្វើការបង្រ្កាបយ៉ាងដូច្នេះបណ្ដោយអោយមេឧក្រិដ្ឋកម្មល្បែងឈ្មោះ(ដូរ៉ា ហៅលោកខ្លាE12)ធ្វើព្យុះធ្វើភ្លៀង កំពុងវៃលុកនិងដើរបោះទីតាំងល្បែងសុីសងខុសច្បាប់ព្រោងព្រាតពេញភូមិស្រុកបែរជាគ្មានមន្រ្តីជំនាញនិងស្ថាប័នក្នុងខេត្តធ្វើការបង្រ្កាប។
ទីតាំងល្បែងទាំងនេះកំពុងតែបើកចំហរនៅតាមហាងលក់កាហ្វេ ក្លឹបតារាងបាល់ទះប្រមូលផ្ដុំអោយក្រុមអ្នកញៀនល្បែងស្រែកហ៊ោរកញ្ចៀវលាន់លឺអើងកងដោយមិនញញើតច្បាប់បន្តិចសោះព្រោះម្ចាស់បើកបល្បែងទាំងនោះមានឥទ្ធិពលធំជាងលោកស្នងការខេត្តនិងលោកអភិបាលខេត្តសៀមរាប។ចឹងហើយទើបគេរក្សាទុកល្បែងស៊ីសងខុសច្បាប់.ទោះជាអនុសាសន៍សម្ដេចប្រកាសយ៉ាងមុឺងម៉ាត់និងបញ្ជាអោយមន្រ្តីថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ក្នុងការបង្រ្កាបបទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូរទាំងប្រទេសយ៉ាងណាក្ដីក៍អស់លោកមន្រ្តីជំនាញពាក់ពន្ធ័ក្នុងក្រុងខេត្តសៀមរាបមិនយកត្រចៀកស្ដាប់ផង។នេះហើយពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចពោពេញទៅដោយល្បែងស៊ីសងពង្វក់ពលរដ្ឋខ្មែរទាំងក្មេងទាំងចាស់ក្លាយជាទាសកល្បែង ធ្វើអោយសង្គមជាតិ បាត់បងធនធានមនុស្ស បង្ករភាពអសកម្មមួយចំនួននិងអំពើរចោរកម្ម លួច ឆក់ប្លន់និងអំពើរហឹង្សារក្នុងគ្រួសារកើតឡើងកាន់តែច្រើនឡើង។
សូមបញ្ជាកផងដែរថាទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ស្ថិតនៅចំណុច៖
១-ក្លិបតារាងបាល់ទះភូមិវិហារចិនសង្កាត់ស្វាយបង្គំក្រុងសៀមរាប។
២_ក្លិបតារាងបាល់ទះអង្គរ ហៅការ៉េប្រាំបីភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំក្រុងសៀមរាបជារបស់ តា(ស)ឬតាទន្លេ។
៣-រោងកាហ្វេផ្លូវបេតុងខាងលិចសាលាមុខនាគចម្ងាយ ១០០ ម៉ែត្រនៅភូមិវាលសង្កាត់គោកចកក្រុងសៀមរាបជារបស់ លោកសីហា។
៤-ហាងកាហ្វេស្រីមុំមាត់ស្ទឹងភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាប។
៥-តារាងបាល់ទះបងម៉ាប់ស្ថិតនៅខាងត្បូងប៉ុស្តិ៍ស្លក្រាមចំងាយប្រហែល ១០០ ម៉ែត្រភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាបជារបស់ចែណារី
៦.នៅខាងក្រោយផ្សាសាម្គី
និងនៅមានកន្លែងផ្សេងជាច្រើនទៀត។
ពាក់ពន្ធ័និងបទល្មើសល្បែងស៊ីសងខាងលើពលរដ្ឋសង្ឃឹមថាលោកឧត្ដមសេនីយ៍ទោ តេង ចន្ទ័ណាត ស្នងការនគរបាលខេត្តសៀមរាបនិងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាបធ្វើការបង្កាទប់ស្កាត់និងបង្រ្កាបទីតាំងល្បែងទាំងនេះទាល់ពេលវេលាទៅចុះ កុំបង្រ្កាបបានតែមួយចំអ៊ិនកំពឹស ហើយបើកវិញដដែល។
យ៉ាងណាមុិញសូមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាពិនិត្យមើលខេត្តសៀមរាបផងទាន.!ពោពេញទៅដោយល្បែងស៊ីសងខុសច្បាប់ដោយមន្រ្តីរបស់លោកកំពុងរក្សារទុកល្បែងទាំងនេះបានយ៉ាងល្អសម្រាប់ឆ្នាំបាយប្រចាំខែនិងចែកបក្ខពួកដើម្បីបិតបាំងថ្នាក់លើ។
ជុំវិញករណីចុះផ្សាយសារព័ត៌មានពន្លឺខ្មែរអមតះខាងលើបើសារមុីគិតថាមិនមានភាពប្រក្រតីឫចោទប្រកាន់ខុសពីការពិតក្រុមការងារយើងរងបំភ្លឺពីសារមុីពាក់ពន្ធ័ជានិច្ចរាល់ម៉ោងធ្វើការ៕

