សេចក្តីបំភ្លឺព័ត៌មាន៖ អង្គភាពផ្សារព័ត៌មាន { ពន្លឺខ្មែរអមតៈ} សូមធ្វើការបដិសេធទាំងស្រុងចំពោះអាខោន facebook ឈ្មោះ (បេះដូង សន្តិភាព) ដែលបានធ្វើការបង្ហោះកាលពីថ្ងៃទី១៦ឧសភាឆ្នាំ២០២៣ ដែលមានខ្លឹមសារថា….! ចេញផ្សាយថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ សេចក្តីបំភ្លឺព័ត៌មាន៖ អង្គភាពផ្សារព័ត៌មាន { ពន្លឺខ្មែរអមតៈ} សូមធ្វើការបដិសេធទាំងស្រុងចំពោះអាខោន facebook ឈ្មោះ (បេះដូង សន្តិភាព) ដែលបានធ្វើការបង្ហោះកាលពីថ្ងៃទី១៦ឧសភាឆ្នាំ២០២៣ ដែលមានខ្លឹមសារថា៖

(ដល់ក៏ហើយ បុគ្គលសារពត៍មានទាំងនេះបានយកឈ្មោះក្រសួងសាពត៍មានមកជុំរិតទាលុយពីប្រជាជនដែលអាស្រ័យឡធ្យូង(ក្រាក់)សល់ពីភ្លើងឆេះព្រៃមកអាស្រ័យផល បើទាលុយបានថាគេអោយជាទឹកចិត្ត បើទាលុយមិនបានចាប់ផ្តើមប្រមូលគ្នីគ្នាធ្វើការផ្សាយបង្ហោះ ប្តឹងដល់ជំនាញថែមទៀត ហើយអ្វីកាន់តែពិសេសគឺពួកគេបានដាក់លក្ខខ័ណ្ឌធំអោយមន្ត្រីជំនាញបង់លុយជារៀងរាល់ខែ តែមន្រ្តីជំនាញបានបដិសេធ សូមថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមើងផង បើសិនជាចាប់បានសូមប្រើវិធានការណ៍ផ្លូវច្បាប់ទៅ បើមិនដូច្នេះទេប្រជាជនស្លាប់អស់ហើយ ហើយណាមួយជិតដល់ឆ្នោតទៀត ខ្ញុំសូមសំណូមពរដោយក្តីគោរពស្រលាញ់ (ស្រុកជីក្រែង ខេត្តសៀមរាប។)

អាស្រ័យហេតុដូចដែលបានជម្រាបជូនខាងលើ: សូមបងប្អូនដែលនិយមលេងបណ្តាញសង្គម facebook មេត្តាកុំមានការយល់ច្រឡំ ដូចដែលអាខោន facebook ឈ្មោះ (បេះដូង សន្តិភាព) បានបង្ហោះ ចោទប្រកាន់មកលើអ្នកសារព័ត៌មានជាច្រើនរូបថា៖ ដើរទាលុយពី ឡធ្យូង(ក្រាក់) អង្គភាពសារព័ត៌មាន {ពន្លឺខ្មែរ អមតៈ} សូមធ្វើការបដិសេធទាំងស្រុង ព្រោះអង្គភាពយើងខ្ញុំមិនដែលបានទាលុយកាក់ពី ឡធ្យូង(ក្រាក់) នៅស្រុកជីក្រែង បានមួយកាក់មួយសេនណានោះទេ។

អង្គភាព សារព័ត៌មាន {ពន្លឺខ្មែរ អមតៈ} សូមស្នើសុំ និងសូមសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅស្រុកជីក្រែង ឃុំខ្វាវ ខេត្តសៀមរាប សូមមេត្តាស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ទៅនិងអាខោន facebook ដែលមានឈ្មោះ (បេះដូង សន្តិភាព) ដែលកំពុងបង្ហោះ ដាក់រូបអ្នកសារព័ត៌មានជាច្រើនសន្លឹក មូលបង្កាច់កេរ្តិ៍ ឈ្មោះ កិត្តិយស មកលើរបបសារព័ត៌មាន ដែលប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ដែលបានចុះបញ្ជីត្រឹមត្រូវ បានទទួលស្គាល់ដោយ ឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕