រីសតចំនួន2កន្លែង មានឈ្មោះថា : ( រីសតភ្នំត្បែង ) ដែលមានទីតាំងស្ថិតនៅ ភូមិបាក់កាំ នឹងមួយកន្លែងទៀតមានឈ្មោះថា: ( រីសត សុខា )មានទីតាំងជាប់វត្ត ពើងព្រះគោ ឋិតនៅឃុំឈានមុខ ស្រុកត្បែងមានជយ័ កំពុងសាងសង់គ្មានច្បាប់បំពានលើដីហាមឃាត់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន…! ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តព្រះវិហារ ÷ រីសតចំនួន2កន្លែង មានឈ្មោះថា : ( រីសតភ្នំត្បែង ) ដែលមានទីតាំងស្ថិតនៅ ភូមិបាក់កាំ នឹងមួយកន្លែងទៀតមានឈ្មោះថា: ( រីសត សុខា )មានទីតាំងជាប់វត្ត ពើងព្រះគោ ឋិតនៅឃុំឈានមុខ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ត្រូវបានគេសង្សយ័សាងសង់អត់ច្បាប់នោះទេ ពីព្រោះអាជ្ញាធរស្រុក លោក នុត សោភណ្ឌ័ អភិបាលស្រុកត្បែងមានជយ័ អត់បានដឹងរឿងនោះទេ លោកថាជុំវិញករណីខាងលើនេះ ភាគីខាងម្ចាស់រីសត ធ្វើការសាងសង់
ក៍មិនបានសុំច្បាប់លោកដែរ ។
រីសតភ្នំត្បែង ត្រូវបានគេដឹងថា ជារបស់ថៅកែឈ្មោះ សំអឿន នឹងរីសត សុខា ត្រូវបានសាងសង់ចូលហាមឃាត់ដីបេតិកភណ្ឌ័ជាតិភ្នំត្បែង សង់ចូលដល់លើចង្កេះភ្នំ ដែលដីបេតិកភណ្ឌ័ជាតិភ្នំត្បែងបានបោះបង្គោលលាក់កំណត់តំបន់ការពារត្រឹមត្រូវរួចហើយ ដីនៅក្នុងតំបន់ហាមឃាត់មិនអាចជនណាឬបុគ្គល
ណារំលោភបំពានយកធ្វើកម្មសិទ្ឋឬ
កន្លែងកំសាន្តផ្ទាល់ខ្លួន
បានឡើយ ។
