ពិឃាតសត្វឆ្កែក្នុងមួយថ្ងៃ៣០០ក្បាលយកសាច់លក់ ត្រូវបានមន្ត្រីជំនាញចុះអនុវត្តន៍ធ្វើកិច្ចសន្យាឲ្យរុះរើកន្លែងអាជីវកម្មពិឃាតសត្វឆ្កែជាបន្ទាន់…! ចេញផ្សាយថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ : មន្ត្រីជំនាញចុះបញ្ជារអោយរុះរើ
កន្លែងអាជីវកម្មពិឃាតសត្វឆ្កែ យកសាច់លក់ ក្នុងខេត្តបន្ទាយមានជយ័ ដែលកន្លងមកធ្លាប់ពិឃាតសត្វឆ្កែជិត៣០០ក្បាលក្នុងមួយថ្ងៃ ។
ក្រោយពីធ្វើកិច្ចសន្យា ម្ចាស់អាជីវកម្មពិឃាត ឆ្កែលក់
មន្ត្រីជំនាញចុះឃ្លាំមើលត្រូវបានរុះរើបញ្ឈប់ រួចចាកចេញត្រឡប់ទៅស្រុកកំណើតវិញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក។
ក្រោយពីព័ត៌មានបានផ្សព្វផ្សាយមានធ្វើអាជីវកម្មពិឃា.តសត្វសុនខ (ឆ្កែ) ចេញលក់តាមបណ្តាខេត្តក្នុង១ថ្ងៃចាប់ពី២០០ក្បាលទៅ៣០០ក្បាល ដែលមាន២ទីតាំងដោយឡែកពីគ្នា ក្នុងនោះ១កន្លែងស្ថិតភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក និង១កន្លែងទៀតស្ថិតភូមិព្រីងកោង ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ។
ននៅនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយអាជ្ញាធរភូមិ-ឃុំចុះទៅណែនាំ និងធ្វើកិច្ចសន្យាឱ្យម្ចាស់ធ្វើអាជីវកម្មពិឃា.តសត្វសុនខ (ឆ្កែ) ត្រូវបញ្ឈប់សកម្មសកម្មភសម្លាប់សត្វសុនខ និងដើរដូរឆ្នាំងទិញ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បើស្រាវជ្រាវដឹង ឬឃើញ នឹងមានវិធានការណ៍តាមផ្លូវច្បាប់។
តាមសម្ដីអាជ្ញាធរភូមិ-ឃុំ គឺអ្នកធ្វើអាជីវកម្មពិឃា.តសត្វសុនខ (ឆ្កែ)នេះ មកធ្វើអាជីវកម្មរយៈពេលជិត១ឆ្នាំមកហើយ (ដែលលួចលាក់ធ្វើ) ខណៈមន្ត្រីជំនាញមិនបានដឹងនោះទេ ។
ទីតាំងភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក គឺជួលដីអនុភូមិ និងទីតាំងភូមិព្រីងកោង ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ ចំណែកអ្នកដែលធ្វើអាជីវកម្មពិឃា.តសុនខនេះ ក្រោយធ្វើកិច្ចសន្យាហើយ ពួកគាត់ត្រូវត្រឡប់ទៅស្រុកកំណើតវិញនៅឯខេត្តកំពង់ចាម៕
