នោះក្លាយជាមេចោរស្របច្បាប់ឬមេកាក្រុមភីអេចវីស៊ីធី អេ2888ឫឡូតូ8888 ឈ្មោះ ឆុំ លាងស៊ ពង្រាយទីតាំងបនល្បែងស៊ីសងប្រមូលលុយពីពលរដ្ឋពេញស្រុកអន្លង់វែងក្រោមអាជ្ញាប័ណ្ណមួយសន្លឹករបសក្រសួងពាក់ពន្ធ័ ចេញផ្សាយថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តឧត្ដរមានជ័យ ៖ ម្ដងនេះអាសន្នធំហើយពលរដ្ឋមួយចំនួននិងជួបទុកវេទនាកំពុងក្លាយជាទាសកល្បែងស៊ីសងសារជាថ្មីក្រោយពីក្រសួងពាក់ពន្ធ័ចេញអាជ្ញាប័ណ្ណអោយក្រុមហ៊ុនភីអេចវីស៊ីធី អេ2888ឫឡូតូ8888បន្តអាជីវកម្មបើកបនល្បែងស៊ីសងដាក់លុយស្របច្បាប់ តាមហាងលក់កាហ្វេ ហាងបាយនិងតាមផ្ទះប្រជាពលរដ្ឋនោះ ទោះជាអនុសាសន៍ប្រមុខរាជរដ្ឋភិបាលសម្ដេច តេជោ ហ៊ុន ប្រកាសមន្រ្តីថ្នាក់ក្រោមជាតិយកចិត្តទុកបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ទូរទាំងប្រទេសអោយខានតែបានយ៉ាងណាក្ដី ពេលនេះក្រឡាប់ផ្កាប់ ផ្ងាស៊ីលុយពលរដ្ឋខ្ទិចខ្ទីគ្មានសល់។

រីឯ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យមិនត្រឹមតែអង្កុយក្នុងសាលាខេត្តនោះទេ ថែមទាំងស៊ីញ៉េ​វាយត្រាអនុញ្ញាតអោយក្រុមហ៊ុនភីអេចវីស៊ីធី អេ2888ឫឡូតូ8888ធ្វើអាជីវកម្មបើកបនល្បែងប្រមូលលុយពីប្រជាពលរដ្ឋស្រប់ច្បាប់ ដូចពាក្យចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទល់តម្រេះអង្គុយទាយ វុិចសម្ពាយលក់ផ្ទះ លក់គោ ក្របី លក់ដី រត់ចោលស្រុក។

ទីតាំងឡូតូអនឡាញនិងបញ្ជាំងតាមកញ្ចាក់ទូរស្សន៍កំពុងពេញនិយមនិងប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងក្នុងភូមិស្រុកទាំងប្រុស ទាំងស្រី មានទាំងក្មេង ទាំងចាសវីវក់ឈ្លក់វង្វេងមកនាំគ្នាអង្គុយចាក់ភ្នាល់ដាក់លុយយ៉ាងគឃ្លើន ក៍គ្មានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចមូលដ្ឋាន ស្រុកខេត្តអើរពើរទៀតឡើយជាពិសេសពាក្យថា ភូមិឃុំសង្កាត់មានសុវត្ថទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានតាក់តែងនិងចេញដោយក្រសួងមហាផ្ទៃពេលសម្បូរទៅដោយល្បែងស៊ីសងពេញភូមិទៅហើយ។

ដោយគេដឹងថាមេការ ឈ្មោះ ឆុំ លាងស៊ ជាអ្នកដើរពង្រាយកូនចៅបោះទីតាំងល្បែងគ្រប់ទីកន្លែងក្នុងខេត្តឧត្ដរមានជ័យ៖ទីតាំងទី១/ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
ទីតាំងទី២/ស្ថិតក្នុងភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។
ទីតាំងទី៣/ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងនិងមានច្រើនកន្លែងទៀតក្នុងផ្សារអន្លង់វែងកំពុងពង្វក់ពលរដ្ឋអោយក្លាយជាអ្នកញៀនល្បែងនិងក្លាយជាទាសកល្បែងជាក់ជាមិនខាន។បើកលិខិរអនុញ្ញាតអោយក្រុមហ៊ុនធ្វើអាជីកម្មស្របច្បាប់ថ្នាក់ស្រុក ថ្នាក់ខេត្តនិងស្ថាប័នពាក់គ្រប់ទាំងអស់មិនហ៊ានប៉ះឫក៍បង្កា ទប់ស្កាត់និងបង្រ្កាបផង។

ពលរដ្ឋរងគ្រោះដោយមានការព្រួយ បារម្ភ ភ័យខ្លាចដេកមិនលក់ បក់មិនល្ហើយ ភាពអសន្តិសុខកើតឡើងមានក្រុមក្មេងទំនើង​វ៉ៃកាប់ចាក់ អំពើរចោរកម្ម លួច ឆក់បន្ល់និងអំពើរហឹង្សារនិងអាចកើតជាបន្តបន្ទាប់ព្រោះមកពីការលេងល្បែងចាញ់អស់ទ្រព្យសម្បត្តិ។

មជ្ឍដ្ឋានទូទៅស្នើរសុំនិងសូមសំណូមពរដល់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមេត្តាមើលទុកលំបាក់ សុខទុកពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យផងទាន.!ភាពវិនាសកម្មរលាយហិនហោចទ្រព្យសម្បត្តិចាប់ផ្ដើមបន្តក្នុងពេលសេដ្ឋកិច្ចកំពុងយ៉ាប់ធ្លាក់ចុះបែរជាមានល្បែងស៊ីសងកើតពេញភូមិ ថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្តមិនហ៊ានប៉ះក្រុមហ៊ុន ភីអេចវីស៊ីធី អេ2888ឫឡូតូ8888ផងមានតែសម្ដេចពុកទេទើបអាចជួយទប់ស្កាត់បាន៕