(គេហទំព័រ ពន្លឺខ្មែរអមតះ)សកម្មភាពចរាចរណ៍បទល្មើសឈើប្រណីតឆ្លងដែន និងពលករឆ្លងដែនដោយខុសច្បាប់កាប់ឈើ កំពុងកក្រើកឡើងខ្លាំង នៅតំបន់ វរកាពារព្រំដែនគោក៤០២ ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក ឃួន ភារុន

ចេញផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០
ដោយភ្នាក់ងារ : ពម្លឺខ្មែរអមតះ

ខេត្ដឧត្ដរមានជ័យ ៖ លោកវរសេនីយ៍ឯក ឃួន ភារុន មេបញ្ជាការវរការពារព្រំដែនគោកលេខ៤០២ យោធភូមិភាគទី៤ ល្បីថា កំពុងគ្រប់ទឹក រឿងបើកភ្លើងខៀវ អោយមានសកម្មភាព ពលករឆ្លងដែនដោយខុសច្បាប់កាប់ឈើប្រណិត និងចរាចរណួបទល្មើសឈើ (កម្ពុជា-ថៃ) នៅតំបន់ដែលលោកគ្រប់គ្រង ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ប្រភព បានអោយដឹងថា ចាប់តាំងលោកវរសេនីយ៍ឯក ឃួន ភារុន ចូលកាន់តំណែងជាមេបញ្ជាការវរការពារព្រំដែនគោកលេខ៤០២ មក គឺមានពលករខ្មែរជាច្រើននាក់ ឆ្លងដែនចូលកាប់ឈើប្រណីតក្នុងទឹកដីថៃ បានទទួលរងគ្រោះជាបន្តបន្ទាប់ ដោយសមត្ថកិច្ចថៃ បានចាប់វាយធ្វើបាប និងចាប់យកទៅផ្ដន្ទាទោសដាក់ពន្ធនាគារ តាមច្បាប់ប្រទេសថៃ ត្រូវព្រាត់ប្រាសគ្រួសារ បែកបាក់ប្រពន្ធកូន។

រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ល្បីថា តំបន់គ្រប់គ្រងរបស់លោកវរសេនីយ៍ឯក ឃួន ភារុន ទាំងមូល កំពុងកក្រើកបទល្មើសឈើប្រណីតឆ្លងដែន (កម្ពុជា-ថៃ) កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ជុំវិញករណីខាងលើ ក្រុមការងារ យើង មិនទាន់បានស្វែងរកសុំការបំភ្លឺពីលោកវរសេនីយឯក ឃួន ភារុន បានទេ៕ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ