ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ អញ្ជេីញបំពាក់ឋានន្តរស័ក្តិ​ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិ​ ជូននាយឧត្តមសេនីយ៍ ស ថេត​ ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

រាជធានីភ្នំពេញៈ​  ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ អញ្ជេីញជាអធិបតីបំពាក់ឋានន្តរស័ក្តិ​ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិ​ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត​ នៅរសៀលថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៣​ នាទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា​ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។​