(គេហទំព័រពន្លឺខ្មែរអមត:)មើលឈ្មោះ យាន ហៅ អាម៉ូម កំពុងតែបើកល្បែងស៊ីសងបៀអាប៉ោងនិងយូគីដើម្បីរកលុយផ្គាប់ចិត្តចិញ្ជឹមអាផ្ញាធរស្រុកទឹកផុសជារៀងរាល់ថ្ងៃដោយមិនខ្លាចកូវិត១៩ប្រឆាំងនិងអនុសាស្តន៍សម្តេច

ចេញផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០
ការិយាល័យផ្តល់ព័ត៌មាន ០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧

{កំពង់ឆ្នាំង}ថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងកំពុងតែសម្ដែងនូវការភ័យខ្លាចព្រោះអីសព្វថ្ងៃនេះមានល្បែងស៊ីសងគ្រប់ទីកន្លែងពាក់ព័ន្ធនឹងភូមិឃុំមានសុវត្ថិភាពរបស់សម្ដេចក្រឡាហោមដាក់ឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់លុបបំបាត់នូវល្បែងស៊ីសងក៏ប៉ុន្តែជាក់ស្ដែងមេល្បែងដែលមានឈ្មោះ យាន ហៅម៉ូម កំពុងតែឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងស្រុក ទឹកផុស បើកបនល្បែងស៊ីសងបៀអាប៉ោងយូគីដោយអាងខ្នងអធិការស្រុកនិងអភិបាលស្រុកបានរត់ការដល់ថ្នាក់លើរួចអស់ហើយ គ្មានសមត្ថកិច្ច ណាហ៊ានចូលមកក្នុងទឹកដីស្រុកទឹកផុសទៀតឡើយ

ប្រជាពលរដ្ឋបានរិះគន់ថាអាជ្ញាធរស្រុកទឹកផុសគ្រប់លំដាប់ថ្នាក់កំពុងតែប្រឆាំងនិងបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញមកភូមិឃុំមានសុវត្ថិភាពនៅត្រង់ណាឥឡូវនេះប្រជាពលរដ្ឋកំពុងតែរងាដោយសារតែខ្លាចចោរលួចចោរប្លន់ចោរកម្មដែលបានកើតឡើងនៅលើទឹកដីកំពង់ឆ្នាំងជាច្រើនករណីមកហើយ

តើអាជ្ញាធរជាពិសេសឯកឧត្តមឈួរច័ន្ទឌឿនអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកមានដឹងពីរឿងល្បែងស៊ីសងនៅស្រុកទឹកផុសដែរឬទេឬធ្វើមិនដឹងដែលមានការរិះគន់របស់ប្រជាពលរដ្ឋដើម្បីស្ថាបនាទៅលើសង្គមជាតិបំបាត់ចោរលួចចោរប្លន់ចោរកម្មគ្រប់បែបយ៉ាងនៅក្នុងមូលដ្ឋាននិមួយៗក៏ប៉ុន្តែជាក់ស្ដែងនៅក្នុងស្រុកទឹកផុសនេះគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធមមានសមត្ថកិច្ចអ្វីបន្តិចសោះបែរជាបើកអោយមានល្បែងស៊ីសងគ្រប់ទីកន្លែងហើយក៏មានមេល្បែងដ៏ធំដែលមានឈ្មោះនៅខាងលើនោះផងដែរ។

ប្រជាពលរដ្ឋបានបន្តទៀតថាកន្លែងណាមានល្បែងស៊ីសងខ្លាំងគឺកន្លែងនោះប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាចភ្នែកនៅកញ្ចឹងកជាក់ស្ដែងនៅស្រុកទឹកផុសនេះម្តងប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងជាទីបំផុតពីព្រោះល្បែងបៀអាប៉ោងយូគីកំពុងរីកដូចផ្សិតឯអាជ្ញាធរមូលដ្ឋានធ្វើមិនដឹងធ្វើមិនឮអត់ដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋមានការភ័យខ្លាចរងាយ៉ាងណាទេ

ជាចុងក្រោយប្រជាពលរដ្ឋសុំសំណូមពរទៅឯកឧត្តមឈួរចន្នឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងលោកស្នងការខេត្តកំពង់ឆ្នាំងលោកមេប៉េអឹមខេត្តកំពង់ឆ្នាំងមេត្តាត្រួតពិនិត្យមើលកូនចៅក្រោមឱវាទដែលកំពុងតែរស់នៅយ៉ាងមានសេចក្តីសុខជាមួយមេបនល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនដែលមានមេល្បែងឈ្មោះយានហៅ ម៉ូម ផងទាន. សូមបញ្ជាក់ថាមេល្បែងខាងលើនេះនៅក្នុងហ្វេសបុកដាក់ឈ្មោះមាស មៀនដោយ:ស្ម័គ្រជាតិ