(គេហទំព័រពន្លឺខ្មែរអមត:)អាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការ តាមចាប់អ្នកជំងឺកូវីដ ដែលរត់ចេញពីមណ្ឌលព្យាបាល ក្នុងរយៈពេល១៥នាទី!

ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ភ្នំពេញ ÷ អាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការ តាមចាប់អ្នកជំងឺកូវីដ ដែលរត់ចេញពីមណ្ឌលព្យាបាល ក្នុងរយៈពេល១៥នាទី!
នៅល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ជំងឺកូវីដ-១៩ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាល បង្កអ្នកការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា។

បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ រត់ដល់ចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅតែបន្តព្យាយាមគេចវេសមិនព្រមប្រគល់ខ្លួន រហូតដល់ចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ និងបានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាលបន្ត។

ករណីរត់គេចនេះ គឺជាការបំពានច្បាប់
ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធាគាពី៥ឆ្នាំ ទៅ១០ឆ្នាំ ជាមិនខាន។ ហេតុដូចនេះ អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមាន ក្រុមគ្រួសារ វិជ្ជមានជំងឺកូវីដ-១៩ ក៏ដូចជា សាម៉ីខ្លួនដែលវិជ្ជមានជំងឺកូវីដ-១៩ ផ្ទាល់ សូមចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ក្នុងរយៈពេលខ្លី ដើម្បីឲ្យជាសះស្បើយ ប្រសើរជាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នក ដ៏ទៃក្នុង ក្រុមគ្រួសារនិងសហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ។

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺកូវីដ-១៩ តាមរយៈ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហៅកាត់ថា (TYDA) ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាក ដើម្បីពិនិត្យ ព្យាបាល អ្នកជំងឺកូវីដ-១៩ ឲ្យបានជាសះស្បើយ ដូច្នេះសូមចូលរួមទាំងអស់គ្នា អនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពសហគមន៍យើង ជៀសផុតពីជំងឺកូវីដ-១៩៕ ដោយ :ពន្លឺខ្មែរអមត: