(គេហទំព័រពន្លឺខ្មែរអមត:)ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឌានទាំងរបស់ក្រសួងព័ត៌មាន

ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167

ព្រឹកថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត ជាពិសសគឺការងារថ្នាលឌីជីថល ការបោះពុម្ពសៀវភៅ​កម្ពុជា​ឆ្នាំ២០២១ និងផែនការសកម្មភាពផ្សព្វផ្សាយរបស់ក្រសួងឆ្ពោះទៅការធ្វើជា​ម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០២២ខាងមុខ។ដោយ:ពន្លឺខ្មែរអមត: