មិនដឹងថាឈ្មួញឈើឈ្មោះ តេង និងឈ្មោះ តង មានអំណាចធំប៉ុណ្ណាទេបានជាធ្វើការដឹកជញ្ជូនឈើខុសច្បាប់ស្ទើរាល់ថ្ងៃឆ្លងកាត់មុខស្នាក់ការបរិស្ថានបានដោយរលូន…! ចេញផ្សាយថ្ងៃពុធ ទី៧ ខែកុម្ភះ ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ: ហ៊ាន ហ៊ុយ

ខេត្តសៀមរាប ÷ ការដឹកជញ្ជូនផលអនុផលព្រៃឈើនៅតែបន្តឥតឈប់ឈរជាក់ស្តែងឈ្មួញចាស់វស្សាឈ្មោះ តេង និងឈ្មោះ តង ត្រូវជាបងប្អូនបង្កើតកំពុងធ្វើការដឹកឈើខុសច្បាប់ស្ទើររាល់ថ្ងៃចេញពីចំណុចអូថ្មទុប ឆ្លងកាត់បរិស្ថានអូជាំប៉ាម មុខស្នាក់ការបរិស្ថានអូកំបោ យកមកស្ទុបទុកនៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប និងលក់ចែកចាយបន្តគ្រប់ទីកន្លែង ។

ដោយមេឈ្មួញជើងខ្លាំងទាំងពីរនាក់បងប្អូនឈ្មោះតេងនិងឈ្មោះតងធ្វើការដឹកជញ្ជូនឈើខុសច្បាប់បានយ៉ាងសេរីថែមទាំងដឹកកាត់មុខស្នាក់ការបរិស្ថានពុំមានការទប់ស្កាត់និងបង្រាបពីសំណាក់អាជ្ញាធរជាពិសេសគឺមន្រ្តីបរិស្ថានប្រចាំស្នាក់ការនិមួយៗផងនោះ ត្រូវបានមហាជនលាតត្រដាងថាមន្រ្តីបរិស្ថានប្រចាំគោលដៅទាំងនោះជាមន្រ្តីស្អុយដេកស៊ីប្រាក់រដ្ឋនិងស៊ីប្រាក់ខែឈ្មួញឈើទុច្ចរិតខុសច្បាប់ដើម្បីលាភសការះមហិតាធំមិនបានបំពេញភារកិច្ចតាមតួនាទីឡើយ ចំណែកឯលោក បូ ម៉េងទ្រី អភិបាលនៃគណះអភិបាលស្រុកជីក្រែងលោកធ្វើជាមិនដឹងមិនឮចំពោះបទល្មើសកើតឡើងក្នុងដែនដីរបស់ខ្លួនដែលបានគ្រប់គ្រងដោយមិនដែលឃើញមានការទប់ស្កាត់និងបង្រាបបន្តិចសោះឡើយ ។

ប្រជាពលរងចាំមើលឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណះអភិបាលខេត្តសៀមរាបតើលោកមានវិធានការនិងឆន្ទះក្នុងទប់ស្កាត់បង្រាបបទល្មើសព្រៃឈើក្នុងទឹកដីស្រុកជីក្រែងដែរឬយ៉ាងណា។មានត