កងកម្លាំងសមត្ថកិច្ចប្រតិបត្តិការចុះបង្ក្រាបជនល្មើសជួញដូរគ្រឿងញៀនឯជនសង្ស័យធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង…! ចេញផ្សាយថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ: លោក ឌុច រស្មី

ភ្នំពេញ ÷ ប្រតិបត្តិការចុះបង្ក្រាបជនល្មើសរកស៊ីជួញដូរគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំនៅចំណុចផ្លូវលំសង្កាត់ទួលសង្កែទី 1 ខណ្ឌឬស្សីកែវ ដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញដឹកនាំដោយលោក វរសេនីយ៍ឯក មៀច ឈួនសុីម៉ូលិន (01) ប្រធានការិយាល័យ និងលោកវីរៈសេនីយ៍ទោសុិន សុវណ្ណ (05) នាយរងការការិយាល័យនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ប្រតិបត្តិការនេះត្រូវបានបញ្ចប់ដោយជនសង្ស័យមិនព្រមប្រគល់ខ្លួនឲ្យកម្លាំងសមត្តកិច្ចដើម្បីបញ្ជូនខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ឡើយជនសង្ស័យបានសម្រេចចិត្តធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់លេីពិដាន ។