
ពលរដ្ឋចោទសួរទៅកាន់អាជ្ញាធរខេត្តស្វាយរៀងថា មានសមត្ថភាពដោះស្រាយបញ្ហារឿងដីធ្លីគោលរបបរបស់ពលរដ្ឋ 231 គ្រួសារអស់់រយ:ជាង១០ មកដល់បច្ចុប្បន្ននេះបានដែរឬយ៉ាងណា.?.?.? ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តស្វាយរៀង៖ ពលរដ្ឋ 231 គ្រួសាររស់នៅក្នុងឃុំត្រស់និងឃុំអណ្ដូងត្របែកស្រុករមាសហែកបាននាំគ្នាទៅកាន់សាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២៤ គោលបំណងគឺចង់សួរ អភិបាលខេត្តស្វាយរៀង ថាតើសាលាខេត្ត ដោះស្រាយរឿងដីធ្លី នៅថ្ងៃណាខែណា ខណៈដែលប្រជាពលរដ្ថបានទទួលនូវចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិសង្ឃគហបបណ្ឌិត មែន សំអន ចាមកឱ្យអភិបាលខេត្តស្វាយរៀងធ្វើការដោះស្រាយរឿងដីធ្លីនេះ តែគិតតាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ន មានរយៈពេលជិតមួយឆ្នាំហើយ ចាប់តាំងពីទទួលបាននូវចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេច គតិ សង្ហះបណ្ឌិត ម៉ែន សំអន មក ពោលគឺមានសភាពស្ងាត់ឈឹងដូចចោរលួចសេះ។
នៅព្រឹកថ្ងៃដដែល ប្រជាពលរដ្ឋបានលើកឡើងថា មានមន្ត្រីសាលាខេត្តមួយរូបបានចេញមក ហើយឲ្យតំណាងប្រជាពលរដ្ឋ 5 នាក់ ចូលទៅក្នុងសាលាខេត្តស្វាយរៀង ដើម្បីធ្វើការដោះស្រាយ ខណៈដែលចូលទៅដល់ទីនោះគឺនៅក្នុងការិយាល័យអន្តរវិស័យខេត្ត លោកមន្ត្រីនៅអន្តរវិស័យរបស់សាលាខេត្តពុំបានលើកឡើងអំពីបញ្ហាដីធ្លីនោះឡើយ គ្រាន់តែសួរទៅកាន់តំណាងប្រជាពលរដ្ឋថា តើមកនេះដើម្បីអ្វី? ហើយចង់បានអ្វី? តំណាងពលរដ្ឋបានតបវិញថា យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នាគឺមកដើម្បីចង់សួរទៅកាន់ ចៅហ្វាយខេត្តស្វាយរៀងថា តើពេលណា?ថ្ងៃណា? ទើបសាលាខេត្តធ្វើការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋពួកយើងខ្ញុំ ខណៈដែលពលរដ្ឋទទួលបាននៅចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេច ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអធិការកិច្ចទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភាបញ្ជូនមកឱ្យសាលាខេត្តធ្វើការដោះស្រាយជាបន្ទាន់ រួចលោកមន្ត្រីនោះបានតបវិញថា ខ្ញុំគ្មានលទ្ធភាព និងសមត្ថភាព ក្នុងការដោះស្រាយជូនទេរឿងនេះ ចាំខ្ញុំជម្រាបជូនទៅមេខាងលើសិន រួចលោកមន្ត្រីរូបនោះ ក៏ឲ្យតំណាងប្រជាពលរដ្ឋទាំង 5 នាក់ ធ្វើការចាកចេញមកវិញភ្លាម។
ជុំវិញករណីខាងលើ អ្នកសារព័ត៌មានបានធ្វើការសួរ ទៅលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ខលចូលជាច្រើនលើកតែលោកពុំទទូលទូរសព្ទ នោះទេ បន្ទាប់មកអ្នកសារព័ត៌មានជាច្រើនបន្តសួរលោកអភិបាលខេត្តតាមប្រព័ន្ធតេលេក្រាម លោកចូលមើលតែមិនឆ្លើយតប។
ប្រជាពលរដ្ឋ 231 គ្រួសាររស់នៅក្នុងឃុំត្រោះនិងឃុំអណ្ដូងត្របែកស្រុករមាសហែកខេត្តស្វាយរៀង មានការហួសចិត្តយ៉ាងខ្លាំងដោយអាជ្ញាធរខេត្តស្វាយរៀង ហាក់បីដូចជាមិនយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលកំពុងតែមានបញ្ហារឿងដីធ្លីនោះឡើយ ខណៈដែលពលរដ្ឋទាំងចាស់ទាំងក្មេងសុទ្ធតែរស់នៅក្រោមម្លប់សន្តិភាព គណបក្សប្រជាជនកម្ពុជាទាំងអស់ ហើយនិងស្មោះស្ម័គអស់ពីចិត្តពីថ្លើមមិនដែលងាករេម្ដងណាឡើយ។
ពលរដ្ឋមិនអស់ក្តីសង្ឃឹមនោះទេ ខណះដែលកម្ពុជានៅមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋពិតជាមានសេចក្តីជឿជាក់យ៉ាងមុតមាំថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងដោះស្រាយបញ្ហាដីធ្លីនេះជូនកូនចៅ ត្បិតដី ៤៧៦ហិតា ដែលសម្ដេចពុកចែកជូនប្រជាពលរដ្ឋកាលពីឆ្នាំ 2011 នោះ គឺអាជ្ញាធរខេត្តធ្វើការបែងចែកអោយបានត្រឹមតែប្រជាពលរដ្ឋ 78 គ្រួសារក្នុងចំណោមប្រជាពលរដ្ឋ 309 គ្រួសារ និងអស់ផ្ទៃដីស្មើនឹង 117 ហិចតា តែប៉ុណ្ណោះ។
រីឯដីដែលនៅសល់ 359 ហិចតាទៀត គឺអាជ្ញាធរខេត្តស្វាយរៀង សន្យាជាច្រើនលើកច្រើនសារមកកាន់ប្រជាពលរដ្ឋ 231 គ្រួសារថា នឹងធ្វើការបែងចែកដីនោះឲ្យបានដល់ដៃពលរដ្ឋស្មើៗគ្នា។ តែផ្ទុយទៅវិញដី 359 ហិចតានោះត្រូវបានបុគ្កល៣ទៅ៤នាក់ ដែលមានលុយ មានអំណាច ចូលកាន់កាប់អាស្រ័យផលលើដីទាំងនោះហើយ។
ជុំវិញរឿងករណីខាងលើពលរដ្ឋចោទសួរថា តើមន្ត្រីអាជ្ញាធររូបណាខ្លះ? ដែលជាប់ពាក់ព័ន្ធយកដីគោលរបបនេះ លក់ទៅឱ្យឈ្មួញខិលខូចមួយចំនួន? ប្រជាពលរដ្ឋសំណូមពរទៅដល់ ស្ថាប័នពាក់ព័ន្ធនិងជាពិសេសក្រសួងអធិការកិច្ច ធ្វើការស៊ើបអង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅ និងមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលបានឃុបឃិតគ្នាយកដីគោលរបបដែលសម្ដេចតេជោ ហ៊ុន សែន ឯកភាពប្រគល់ជូនឲ្យអាជ្ញាធរខេត្តស្វាយរៀងធ្វើការបែកចែកជូនប្រជាពលរដ្ឋ កាលពីកំឡុងឆ្នាំ 2011កន្លងមក។
ប្រជាពលរដ្ឋទាំង 231 គ្រួសារអំពាវនាវយ៉ាងទទូចដល់សម្ដេចពុក តេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចមេត្តាដ៏ខ្ពង់ខ្ពស់ជួយអន្តរាគមន៍យកដីគោលរបបទាំងនោះមកធ្វើការបែងចែកជូនប្រជាពលរដ្ឋក្រីក្រខាងលើទាំងអស់នេះផងទាន៕