
លិចទូកដឹកសិស្សសាលាបណ្ដាលឱ្យក្មេងស្រីម្នាក់អាយុ 13 ឆ្នាំលង់ទឹកស្លាប់បាត់បង់ជីវិត ចេញផ្សាយថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក សៀក ង៉ែត
ខេត្តកំពង់ធំ ÷ ករណីលិចទូកដឹកសិស្សសាលាបណ្ដាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិតខណៈពេលដែលលោកចេញពីទូកសិស្សសាលាជាជនរងគ្រោះម្នាក់ឈ្មោះស្រីណា ភេទស្រី អាយុ 13 ឆ្នាំ ទីតាំងកន្លែងកើតហេតុស្ថិតនៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
កើតហេតុនៅវេលាម៉ោង 11 . :30 នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី 8 ខែមិថុនា ឆ្នាំ 2024 ។ ចំពោះសាកសពក្មេងស្រីជនរងគ្រោះបានរកឃើញហើយ បច្ចុប្បន្នក្រុមគ្រួសារបានយកទៅធ្វើបុណ្យឧទ្ទិសកុសលជូនសពតាមប្រពៃណីខ្មែរ។