អធិការដ្ឋាននគរបាលស្រុកបាទី បើកវគ្គសិក្សាបណ្តុះបណ្តាលរបៀបស្លៀកពាក់ឯកសណ្ថានតួនាទីភារកិច្ចនិងសិទ្ធរបស់ប្រជាការពារ ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក សៀក ង៉ែត

ខេត្តតាកែវ ÷                         វគ្គសិក្សាបណ្ដុះបណ្ដាលស្ដីពី លំហាត់របៀប ស្លៀកពាក់ ឯកសណ្ឋាន តួនាទី ភារកិច្ច និង សិទ្ធិរបស់ប្រជាការពារ ក្រោមការអញ្ជើញចូលរួមជាវត្តមានរបស់វរសេនីយ៍ទោ ចក់ សោភ័ណ្ឌ អធិការរងកិច្ចការប៉ុស្តិ៍ អនុសេនីយ៍ឯកលោក នង សំអឿន ប្រធានផ្នែកកិច្ចការប៉ុស្តិ៍  លោកស្រ៊ុន ស្រុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសូភី លោកអៀង សារ៉េត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកុមាររាជា លោកឆាង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងដូង ។ ក្នុងនោះកម្លាំងប្រជាការពារទាំងបីឃុំចូលរួមស្ដាប់ការអប់រំដោយយកចិត្តទុកដាក់ជាទីបំផុត ទី1 កម្លាំងប្រជាការពាររបស់ឃុំសូភីមានចំនួន90 នាក់ ទាំង 8 ភូមិរបស់មូលដ្ឋានឃុំសូភី ទី 2 កម្លាំងប្រជាការពាររបស់ឃុំកុមារជាមានចំនួន 156 នាក់ ទាំង 13 ភូមិរបស់មូលដ្ឋានឃុំកុមាររាជា ទី3 កម្លាំងប្រជាការពាររបស់ឃុំតាំងដូងមានចំនួន 120 នាក់ ទាំង 10 ភូមិក្នុងមូលដ្ឋានឃុំតាំងដូង ។