លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត  អញ្ជើញចូលរួមប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក ចាន់ ជឿន

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប អញ្ជើញចូលរួមប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីសាលាដំបូងខេត្ត ។

កិច្ចប្រជុំនេះ មានរបៀបវរ:ចំនួន៣ គឺ
១-ការបង្រាបបទល្មើសពាក់ព័ន្ធនិងក្មេងទំនើង
២-បញ្ហាគ្រឿងញៀន
៣-សំណូមពរ និង ដំណោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត៕