លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ គ្រប់គ្រងច្រករបៀងអូរបីជាន់ បើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ នាំទំនិញឆ្លងកាត់ទាំងថ្ងៃទាំងយប់ ថ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក ចាន់ ជឿន

បន្ទាយមានជ័យ ៖ ពិតជាខ្លាំងមែនលោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣  មានខ្សែធំកាងនៅក្រោយខ្នងឬ? បានជាហ៊ានបើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ យកទំនិញ គ្រប់ប្រភេទ និងគោក្របី មាន់ទាំ ពីប្រទេសថៃ មកកម្ពុជានៅតាមច្រករបៀងព្រំដែនអូរបីជាន់ និងកន្លែងនានា សម្រាប់ទុក ចែក ចាយ តាមខេត្ត និងរាជធានី ថ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ។
ទំនិញជាច្រើនសម្រាប់ចែកចាយបន្ត ឲ្យអាជីវករ តាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមទីផ្សារ នៅ ក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានា ព្រមទាំង រាជធានី យកទៅលក់ ដោយអនុវត្តផ្ទុយពីថ្នាក់ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាលដែលបានដាក់មកឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តន៍ រួមទាំង ស្ថាប័នមានសមត្ថកិច្ច ចូលរួមទប់ស្កាត់ ឲ្យបានរាល់បទល្មើសឆ្លងដែន តាមច្រករបៀងនានានៅព្រំដែនខ្មែរ-ថៃ ពិសេស ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្ស បទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយ ប្រសិទ្ធ ភាព។
ក៏ប៉ុន្តែជាក់ស្តែងនៅយប់ថ្ងៃទី ៣០.០៦.២០២៤ ច្រករបៀងអូរបីជាន់បានបើកឲ្យក្រុមឈ្មួញ នាំទំនិញពីថៃចូលមកកម្ពុជាជាហូហែរាល់ថ្ងៃរាល់យប់តាមច្រករបៀងអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលគ្រប់គ្រងដោយ លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ នៅតែបន្ត បើកដំណើរការយ៉ាងរលូន ឲ្យ ជនជាតិថៃ និងក្រុមឈ្មួញនាំទំនិញចូលមក ធ្វើឲ្យបាត់បង់ថវិកា ជាតិតាមរយៈមិនបង់ពន្ធចូលរដ្ឋ។
ប្រភពច្បាស់ការពីពលទាហាន ជាកូនចៅរបស់ លោក អ៊ុន ចាន់ ដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ច្រករបៀង មួយនេះមាននាំចូលមកដូចជាម៉ូតូគេចពន្ធ សាច់មាន់ខូចគុណភាព គ្រឿងក្នុងជ្រូក និងទំនិញរាប់រយមុខ សត្វពាហន:(ល) ។
មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញនោះទេ ដែលអាចប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាព ដល់ ប្រជាពលរដ្ឋជាអ្នកទិញទៅបរិភោគ ដោយថាការនាំចេញទំនិញមកនេះ ឈ្មួញបានបង់លុយ ឲ្យ ស្ថាប័នគយ នគរបាល សេដ្ឋកិច្ចខេត្តនៅប្រចាំច្រកខាងលើរួចហើយ តែគ្មានវិក្កយបត្រ័នោះទេគ្រាន់តែបង់ប្រាក់តាមការព្រមព្រៀងរួច អាចចេញ ចូលទៅបានយ៉ាងរលូន។ ទោះយ៉ាងណា មន្រ្តីផ្នែកច្បាប់បានពន្យល់ថា ការបង់ពន្ធចូលរដ្ឋតាមរយៈគយ ឬនគរបាលសេដ្ឋ្ឋកិច្ចគ្មានវិក្កយប័ត្រ គឺជា អំពើពុករលួយរបស់មន្រ្តី ។
ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ÷ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។
ប៉ុន្តែនៅច្រករបៀងនេះ នៅតែដំណើរការរហូតដល់បច្ចុប្បន្នដែលគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងមូលដ្ឋានទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ។
សូមសំណោមពរទៅ លោកវរសេនីយ៍ទោ រឿង សារិត ត្រូវបានតែងតាំងជាមេបញ្ជារការកងការពារព្រំដែនលេខ៥០៣ ជំនួសលោកឧត្តមសេនីយ៍ ឃួន ជឿន ដែលទទួលមរណកាលកន្លងទៅ សូមមេត្តាមានវិធានការ លើបទល្មើស ចេញតាមច្រករបៀងមួយនេះផងទៀន។
តើលោកឧត្ដមសេនីយ៍ឯក ឯក សំំអូន មេបញ្ជាការយោធភូមិភាគទី៥ ដឹងដែរឬទេថាកូនចៅរបស់លោកឈរជើងតាមព្រំដែន ក្រោមការគ្រប់គ្រងរបស់កងការពារព្រំដែនគោកលេខ៥០៣ បើកដៃឲ្យឈ្មួញនាំទំនេញពីថៃ ចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេងជារាងរាល់ថ្ងៃ មានច្រកអូរបីជាន់ក្រោមការមើលថែពីលោក អ៊ុន ចាន់ ជាដើម ។
លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣  អង្គភាពអ្នកសារព័ត៌មាន មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីបញ្ហានាំទំនិញ របស់ ជនជាតិថៃ និងក្រុមឈ្មួញចូលមកកម្ពុជាថ្ងៃទាំងយប់ តាមច្រករបៀងអូរបីជាន់ ខាងលើនោះឡើយ ៕