
គនរបាលទេសចរណ៍កោះហៅជនជាតិកូរ៉េ ដែលបន្ទោបង់នោមដាក់ដបបរិវេណប្រាសាទអង្គរវត្តអោយចូលមកទទួលកំហុសអប់រំណែនាំនឹងធ្វើការសុំទោសជាសាធារណៈ
ខេត្តសៀមរាប៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពនគរបាលទេចរណ៍ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានកោះអញ្ជើញអ្នកបកប្រែភាសាបន្តពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ មកធ្វើការអប់រំណែនាំ ធ្វេីកិច្ចសន្យា និងលិខិតសុំទោសជាសាធារណៈ លើករណីដែលបុរសជនជាតិកូរ៉េរូបនេះ បានបន្ទោបង់(នោមដាក់ដប)នៅបរិវេណផ្លូវចូលខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត។
លោក ហ្វាង ប៊ុកដុង ជនជាតិកូរ៉េ អាយុ ៦១ឆ្នាំ បានទទួលស្គាល់ កំហុស ដោយបញ្ជាក់ពីមូលហេតុដែលគាត់ធ្វើទង្វើអសីលធម៌មិនសមរម្យបែបនេះ ដោយសារខ្លួនមានជំងឺខ្សោយតម្រងនោមរ៊ាំរ៉ៃ មិនអាចគ្រប់គ្រងការបន្ទោបង់របស់គាត់បានទាន់ពេលវេលា។
អ្នកបកប្រែភាសាបន្តពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ ក៏បានស្ម័គ្រចិត្តប្រគល់អាជ្ញាប័ណ្ណមកឲ្យខាងមន្ទីរទេសចរណ៍ ដើម្បីរក្សាទុកបណ្តោះអាសន្ន រង់ចាំពេលព្យាបាលបានធូស្រាលពីជំងឺ ទើបស្នេីសុំការការសម្រេចជាថ្មីពីស្ថាប័នជំនាញ ៕