
(គេហទំព័រ ពន្លឺខ្មែរអមត:)អនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យត្រូវបានអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ឃាត់ខ្លួនក្មេងទំនើង១ក្រុមចំនួន៧នាក់ក្រោយធ្វើសកម្មភាព ដេញកាប់គ្នា បង្កចលាចល ខូចសណ្តាប់ធ្នាប់ សង្គម !
ចេញផ្សាយថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167
ខេត្តឧត្តរមានជ័យ ៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៣-៣០ នាទី ក្រោយពីទទួលព័ត៌មានថា ៖ នៅចំណុចភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានក្រុមក្មេងទំនើងមួយក្រុម មានគ្នា ចំនួន ០៧នាក់ បានផឹកស៊ីទាស់សម្តីគ្នារួចយកដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវ ដេញកាប់គ្នា រួចនាំគ្នារត់គេចខ្លួនអស់
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងខាងលើបានជាបន្តបន្ទាប់សរុប ចំនួន ០៧នាក់ ប្រុស ដកហូតវត្ថុតាងរួមមាន ៖ ដាវសាម៉ូរ៉ៃ ១ , កាំបិតខ្វែវ ១ និងម៉ូតូ ២ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី។