(គេហទំព័រ ពន្លឺខ្មែរអមត:)ប្តីចិត្តតិរិច្ឆានហ៊ានលើកដៃ អារ.ក សម្លាប់ប្រពន្ធដោយឈ្លោះប្រកែកគ្នាជារាងរាល់ថ្ងៃព្រោះតែភ្លើងប្រច័ណ

ចេញផ្សាយថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167

ខេត្តសៀមរាប ៖ មានករណីឃាតកម្ម ប្តី តិរិច្ឆាន ហ៊ានលើដៃ អារ.ក សម្លាប់ប្រពន្ធ នៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៣រសៀលថ្ងៃទី២ធ្នូឆ្នាំ២០២១។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ប្តី ប្រពន្ធមួយគូរនេះ តែងតែឈ្លោះប្រកែកគ្នាស្ទើរតែរាល់ថ្ងៃ ។នៅថ្ងៃកើតហេតុគេ លឺសម្លេងឈ្លោះគ្នា យ៉ាងតឹងសរសៃក ដាក់គ្នា ដោយប្តីជាអ្នករត់ម៉ូតូកង់៣បានហាមឃាត់ប្រពន្ធ មិនអោយដើរលេងពេលយប់ច្រើនពេកពីព្រោះខ្លួនមានប្តី និងកូន ហើយគួរតែកាត់បន្ថយដើរខ្លះទៅ តែប្រពន្ធមិនស្តាប់ ទើបប្រតាយប្រតប់ រហូតឈានដល់ប្តីលើកដៃ អារ.ក សម្លាប់តែម្តងទៅហើយរត់គេចខ្លួនបាត់ស្រមោល។តែយ៉ាងណាសមត្តកិច្ចកំពុងតាមរកហើយ។