
(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោកវីរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត្រទទួលបានបទបញ្ជាពីរឯកឧត្តមស្នងការខេត្តចុះឃាត់បានក្រុមចោឆក់យ៉ាងសកម្មមានគ្នា៤នាក់ម្នាក់ជាស្រ្តីបញ្ជូនតាមនិតិវិធី
ចេញផ្សាយថ្ងៃសៅរ៍ ទី៥ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ = នៅថ្ងៃព្រហស្សត៍២កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ខែ កុម្ភះឆ្នាំ២០២២ វេលាម៉ោង ២០និង៤០នាទី មានករណីឆក់ទូរសព្ទ័មួយករណីនៅចំនុចកែងផ្សារអគ្គះជិតកន្លែងលក់ជ្រូកខ្វៃស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត
បន្ទាយមានជ័យ ។
ដោយបានទទួលបណ្តឹងពីរឈ្មោះ ចន សុហឿន ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ពីបទហឹង្សាដោយចេត្តនាមានស្ថានទម្ទន់ទោស ។
បង្កឡើងដោយជនសង្ស័យ៤នាក់ហើយបានសារភាពដូចខាងក្រោម ។
១/ឈ្មោះ នី ផានិត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរបានសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់កាបូបនិងឆក់ទូរសព្ទ័នៅក្រុងប៉ោយប៉ែតពិតប្រាកដមែន ។
២/ឈ្មោះធន់ ពិសិដ្ឋ ភេទប្រុស១៧ឆ្នាំបានសារភាពថាខ្លួនអត់ដែលឆក់កាបូបនិងទូរសព្ទ័គេទេ តែខ្លួនជាអ្នកស្មាត់ឌុបគេឲ្យឆក់និង
បើករត់គេចខ្លួនហើយបានបញ្ជាក់ថាឈ្មោះនី ផានិតពិតជាបានចូលរួមធ្វើសកម្មភាពដេញកាប់គេកាលពីថ្ងៃទី១ខែកុម្ភះ ២០២២វេលាម៉ោង១២យប់ពិតមែន ។
ទី៣/ឈ្មោះ ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជាជនដៃដល់(អ្នកឆក់) បានសារភាពថាខ្លួនពិតជាបានឆក់កាបូបនិងឆក់ទូរសព្ទ័គេពិតមែននិងបានបញ្ជាក់ថានៅយប់ថ្ងៃទី១ ខែកុម្ភះ
២០២២វេលាម៉ោង១២និង៣០នាទីក្រុមរបស់ខ្លួនមានឈ្មោះ អានិត ឈ្មោះ អាហុង ឈ្មោះ អាចយ ឈ្មោះ អាចាន់ណា ឈ្មោះ អាសិទ្ធ និងក្រុម៥៨បានធ្វើសកម្មភាពដេញកាប់គេបណ្តាលឲ្យរងរបួសជើងពិតមែន ។
ទី៤/ឈ្មោះ លឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ នី ផានិត បានសារភាពថាខ្លួនបានគ្នាប្តីប្រពន្ធជាងមួយឆ្នាំហើយ ហើយខ្លួនដឹងថាប្តីជាចោរឆក់ និងបានទទួលលុយពីប្តីរាល់ពេលធ្វើសកម្មភាពបានលុយឲ្យខ្លួនទុកចាយជាប់ខ្លួន៤មុឺន ៣មុឺនរឺ២មុឺន
ហើយរាល់ការបើកបន្ទប់ផ្ទះសំណាក់ស្នាក់នៅ
គឺប្តីខ្លួនជាអ្នកបង់លុយ ។
តាមចម្លើយរបស់ឈ្មោះ ធន់ ពិសិដ្ឋ បញ្ជាក់ថារាល់ពេលឈ្មោះ នី ផានិត ចេញធ្វើសកម្មភាពបានលុយគឺឲ្យប្រពន្ធកាន់លុយហើយដើរលេងសប្បាយ។
ជនរងគ្រោះឈ្មោះ ឡាយ គីមប៊ួយ ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុនរបរបុគ្គលិកកាសុីណូ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។
ត្រូវបានក្រុមចោរឆក់យកទូរសព្ទ័មួយគ្រឿងម៉ាកអាយហ្វូន១៣ប្រូយកទៅបាត់ដោយសុវត្ថិភាពក្រោយមកម៉ោង២១និង៣០នាទីកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនបានចំនួន៤នាក់និងស្រីមួយនាក់ពាក់ពន្ធ័ការសមគំនិត ជនសង្សយ័ទាំង៣នាក់បានសារភាពថាខ្លួនពិតជាបានឆក់ទូរសព្ទ័ជនរងគ្រោះពិតមែន ហើយទូរសព្ទ័បានយកទៅអោយឈ្មោះវ៉េវយកទៅលក់មិនដឹងបានប៉ុន្មាន។នោះទេ ។
កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត្រស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធីច្បាប់។