មន្ទីរ​កសិកម្ម ខេត្ត​កំពង់ឆ្នាំង បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​បន្ត​

កំពង់ឆ្នាំង​៖ នៅ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​ប្រជុំ​ដោយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​។ ដោយ​មាន​ការចូលរួម​ពី​ខណ្ឌ​រដ្ឋបាល​(​ព្រៃឈើ និង​ជលផល​) ព្រម​ទាំង​ការិយាល័យ​ចំណុះ​មន្ទីរ​សរុប​មាន​ចំនួន ៥៥​នាក់​។​

​ក្នុង​គោលបំណង​ដើម្បី ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ពិនិត្យ​របាយការណ៍​វឌ្ឍនភាព​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​សំរេចបាន ព្រមទាំង​បញ្ហា​ប្រឈម​តាម​បណ្តា​ខណ្ឌ និង​ការិយាល័យ ព្រម​ទាំង​លើក​ទិសដៅ​បន្ត សម្រាប់​ខែ​បន្ទាប់​របស់​មន្ទីរ កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ៕