សួនបេះដូងបត់លើទឹកដីអង្គរ ត្រៀម​បំបែក​កំណត់​ត្រា​ពិភពលោកនិងមានបេះដូងច្រើនជាងគេលើពិភពលោកនេះ…! ចេញផ្សាយថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ សូមជម្រាបថា បេះដូងបត់ដោយពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជនគ្រប់ទិសទីរាប់បំបែកឯតទគ្គកម្មមនៅបរិវេណក្តាបែនក្នុងប្រាសាទអង្គរវត្ត ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

បន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ​ បងប្អូនប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងយុវជនគ្រប់ទិសទីរួចមក​ ពេលនេះបេះដូងត្រូវបានរៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និង ត្រៀម​បំបែក​កំណត់​ត្រា​ពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»​។

ជាមួយនឹងការដោតបេះ​ ធ្វើឡើងរហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ និងចាប់ផ្តើមរាប់បេះដូងបំបែកកំណត់ត្រាពិភពលោក​ នៅថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២៣​ បន្ទាប់ពីរាប់រួចនឹងប្រកាសលទ្ធផលនាថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១៦:០០​ ហេីយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះក៏បង្ហាញនូវវប្បធម៌អរូបិយដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជនចូលរួមក្នុងដោតបេះដូង​ និងរាប់បេះ​ដូង ព្រមទាំងការប្រកាសលទ្ធផលនៃការបំបែកឯកគត្តកម្មពិភពលោកឱ្យបានច្រេីនកុះករ៕