
តើលោក តាំងលី ហេង អធិការនគរបាលស្រុកជីក្រែងមានភាគហ៊ុនរកស៊ីឈើជាមួយនិងកូនចៅឈ្មោះ(តា អាត)ជាមន្រ្តីពន្លត់អគ្គីភ័យជាពិសេសគឺជាមេឈ្មួញដុះស្នឹមចាស់វស្សាដើរអួតប្រាប់គេថាគ្មានអ្នកណាអាចបង្រាបគាត់បានឡើយ…! ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ ប្រភពច្បាស់ការពីស្រុកជីក្រែង ក្នុងអំឡុងជិតបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះមេឈ្មួញបទល្មើសឈើចាស់វស្សាដែលជាមន្ត្រីប៉ូលីសនៅអធិកានគរបាលពន្លត់អគ្គីភ័យស្រុកជីក្រែងឈ្មោះ(តា អាត)ដែលមានតួនាទីពាក់ស័ក្ខ៣។
ហើយក៏ល្បីល្បាញជាយូរឆ្នាំណាស់មកហើយជុំនាញជើងខ្លាំងខាងបំភ្លេចបំផ្លាញអនុផលព្រៃឈើដែលមានដេប៉ូស្តុកជ្រកក្រមស្លាកមានច្បាប់។ក៏ប៉ុន្តែឈឺអត់ដែលមានច្បាប់ឡើយកាប់ចេញយកមកពីក្នុងព្រៃសហគមន៍ដែនជំរកសត្វបំពេដែលគ្រប់គ្រងដោយកម្លាំងបរិស្ថានខេត្ត។
តាមប្រភពបញ្ជាក់នៅថ្ងៃទី 7 ថ្ងៃទីយប់ទី 13 និងថ្ងៃទី 15 មេឈ្មួញដ៏ល្បីឈ្មោះ(តា អាត)ជាមន្ត្រីនគរបាលរូបនេះតែងតែដឹកឈើជាប្រចាំជាក់ស្ដែងនៅយប់ថ្ងៃទី 14 និងថ្ងៃទី 15 ក៏បានជួបក្រុមអ្នកយកព័ត៌មានយើងដោយឃើញដឹកឈើពេញឡានដោយយកចង្រឹងនិងឈើដុំខ្លីៗដាក់បិទបាំងពីក្រោយឡានខាងលើពេលនោះអ្នកសារព័ត៌មានបានផ្តិតយករូបភាពបុគ្គលរូបនោះក៏បានបើកឡានរត់គេចចុះគេចឡើងថែមទាំងឲ្យមន្ត្រីប៉ុស្តិ៍ពង្រកក្រោមម្នាក់ចុះមកថតនិងមើលផ្លាកលេខឡានរបស់អ្នកសារព័ត៌មានទៀត។ហើយក៏ប់ើករត់រហូតដល់ទល់ច្រកមិនដឹងបើកទៅណាក៏បើកចូលទៅក្នុងអធិការនគរបាលស្រុកជីក្រែងតែម្ដង។
មិនតែប៉ុណ្ណោះបាននិយាយតាមទូរស័ព្ទគំរាមអ្នកព័ត៌មានថាមេចង់ជួបតែដល់អ្នកសារព៌តយើងបានខលទៅលោកអធិការ 4 ទៅ5 ដងគ្មានអ្នកទទួលគាត់ក៏ឆ្លើយតបវិញថាមេរវល់ប្រជុំ។
ពេលនោះគាត់យកលេសថាជាប្រភេទឈើក្តាយកមកដើម្បី ធ្វើ មូលដ្ឋាន
ចម្ងល់ប្រជាពលរដ្ឋទូទាំងស្រុកជីក្រែងបានលើកឡើងថានៅអធិការដ្ឋាននគរបាលស្រុកជីក្រែងនេះពុំមានសំណង់ណាកុំពុងសាងសង់ត្រូវប្រើឈើឬក៏ប្រើក្តាដើម្បីយកមកសាងសង់ដែរគឺអាគារសុទ្ធតែថ្មទាំងអស់។នេះគ្រាន់តែជាពាក្យលេសដោះសារតែប៉ុណ្ណោះ។
ជាយូរមកហើយចំពោះបុគ្គលឈ្មោះ(តាអាត)រូបនេះ តែងតែដឹកឈើនិងប្រមូលឈើទាំងយប់ទៅថ្ងៃចេញពីភូមអូរ ភូមិស្រោងជាប្រចាំស្ទើរតែរលាយអស់ហើយដែលស្ថិតនៅក្នុងឃុំពង្រលើនិងឃុំខ្វាវជាប់ព្រៃដែនជម្រកសត្វអភិរក្សបឹងពេរ។
ដោយមេឈ្មួញចាស់វស្សាឈ្មោះ( តា អាត) នេះបានត្រូវដងត្រូវផ្លែជាមួយមន្ត្រីបរិស្ថាននិងមន្ត្រីមេព្រៃនៅតាមដងផ្លូវនិងតាមស្នាក់ការជាប្រព័ន្ធអស់ហើយ ទើបពុំដែលឃើញមានសមត្ថកិច្ចឬជំនាញណាបង្ក្រាបឩក្រិដ្ឋជនបំផ្លាញព្រៃឈើរូបនេះម្ដងណាឡើយមានតែអស់លោកជំនាញទាំងនោះជួយមើលផ្លូវឱ្យថែមទៀត។
ជម្ងល់ប្រជាពលរដ្ឋបានលើកថាតើ លោកលោក តាំងលី ហេង អធិការស្រុកជីក្រែងមានពាក់ព័ន្ធអ្វីជាមួយនឹង (តា អាត) ដែលជាមេឈ្មួញដឹកឈើដុះស្លែរាប់ឆ្នាំរូបនេះ។
ហើយបានឲ្យមេឈ្មួញជាកូនចៅដឹកឈើចូលអធិការដោយយកលេសថាយកមកធ្វើទីស្នាក់ការ។ហើយកន្លងមករាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃតែងតែណែនាំមន្ត្រីថ្នាក់ក្រោមណាដែលពាក់ព័ន្ធនៅក្នុងការរកស៊ីបទល្មើសព្រៃឈើគឺត្រូវទទួលខុសត្រូវមុខច្បាប់។