ម្សិលមិញនេះប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបាល់ទាត់បុរសនៅសួនច្បារខាងជេីងថ្មព្រះរាជដំណាក់ ចេញផ្សាយថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ នាយប់ថ្ងៃទី ៣០
ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានរៀបចំផ្សាយបន្តផ្ទាល់តាមរយៈផ្ទាំង LED នៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ដោយឡែក នៅតាមបណ្តាស្រុកទាំង ១១ និងនៅតំបន់ផាប់ស្ត្រីត ក៏មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រេីនកុះករផងដែរ។ សូមបញ្ជាក់ផងដែរថា ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ គឺជាជំនួបរវាងក្រុមកីឡាបាល់ទាត់កម្ពុជា ជាមួយទីម័រ។
ការផ្សាយបន្តផ្ទាល់ការប្រកួតកីឡា ធ្វើឡើងរហូតដល់ថ្ងៃទី១៦ និងអាចបន្តផ្សាយព្រឹត្តិការណ៍ ឬកម្មវិធីប្រកួតផ្សេងៗផងដែរ។
ជាមួយនឹងការផ្សាយបន្តផ្ទាល់ បងប្អូនប្រជាពលរដ្ឋបានអបអរសាទរ និងហ៊ោកញ្ជៀវនូវលទ្ធផលដែលកម្ពុជាយកឈ្នះនូវលទ្ធផលបួនទល់នឹងសូន្យ៕
#កីឡារស់ក្នុងសន្តិភាព
#សៀមរាបផ្ទះខ្ញុំ