អីយូយឃាតករស្រីចាក់៨កាំបិតស្លាប់នៅហ្នឹងកន្លែង ពិតជាឈាមស្រែកស្បែកហៅមែន!!! ទោះមានស្លាបហើរ ក៏ហើរមិនរួចដែរ….. ចេញផ្សាយថ្ងៃអង្គារ៍ ទី២ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តតាកែវ : សមត្ថកិច្ចចាប់ខ្លួនបានហើយ ឃាតករជាមនុស្សស្រី ចិត្តដាច់សាហាវណាស់ គ្មានមេត្តា លើកដៃប្រហារ ចាក់សម្លាប់ ម្ចាស់បំណុល អត់ញញើតដៃឡេីយ។
ករណីឃាតកម្មកូនបំណុលចាក់សម្លាប់ ម្ចាស់លុយ ចំនួន៨កាំបិតចុងស្រួច នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស កាលពីយប់ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ស្រុកព្រៃកប្បាស បានចុះស្រាវជ្រាវ និង ចាប់ខ្លួនមុខសញ្ញា ជាឃាតករបានហើយ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣ នេះ ។

