លោក ភូគ វីរះ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវទទួលបានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានភ្លាមបញ្ជាកម្លាំងមន្ត្រីក្រោមឱវាទចុះបង្រាបគោយន្តកន្ត្រៃដឹកឈើខុសច្បាប់ក្តារចំបក់ចំណុចអូរបាក់ចិញ្ចៀនយកមករក្សាទុកដើម្បីបន្តតាមនិតិវិធីច្បាប់ ចេញផ្សាយថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ នៅថ្ងៃទី 5 ខែឧសភាឆ្នាំ 2023 វីលាម៉ោង 6: 33នាទី លោក ភូគ វីរៈនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវបានទទួលប្រភពពីអ្នកសារព័ត៌មានយើងរាយការណ៍ជូនលោកថាមានករណីគោយន្តដឹកអនុផលព្រៃឈើមួយគ្រឿងកំពុងតែសង្ងំលាក់ខ្លួននៅក្នុងចំការស្វាយចន្ទីមួយកន្លែងនៅចំណុចអូរបាក់ចិញ្ចៀន ភូមិស្រឡៅស្រោង ឃុំពង្រលើស្រុកជាក្រែង ខេត្តសៀមរាប ក្រោយពីលោកទទួលបានព័ត៌មានភ្លាមលោកក៏បានបញ្ជាកម្លាំងមន្ត្រីក្រោមឱវាទសហការជាមួយអ្នកសារព័ត៌មានចុះទៅដល់ទីតាំងដែលឈ្មួញឈើយកទៅលាក់ទុករីឯម្ចាស់គោយន្តហាក់បីដូចគេដឹងខ្លួនមុនហើយក៏ដាក់មេព្រុចបាត់ស្រមោលតែម្ដង នៅពេលនោះជំនាញរដ្ឋបាលព្រៃឈើបានយកវត្ថុតាងឈើចំបក់មានចំនួន៦៣សន្លឹក=ស្មើរ២,៥៦៨ម៉ែត្រត្រីគុណព្រមទាំងគោយន្តដឹកបទល្មើសឈើយកទៅរក្សាទុកនៅទីស្នាក់ការរដ្ឋបាលព្រៃឈើឃុំខ្វាវដើម្បីបន្តតាមនីតិវិធីច្បាប់៕
