ឯកឧត្តម ស សុខា អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា និងសំណេះសំណាលជាមួយពលរដ្ឋក្នុងស្រុកពាមរក៍ ចេញផ្សាយថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ព្រៃវែង ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា ចំនួន ១ខ្នង កម្ពស់ ២ជាន់ មាន ៨បន្ទប់ និងសំណេះសំណាលជាមួយពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅអនុវិទ្យាល័យបន្លិចប្រាសាទ ក្នុងស្រុកពាមរក៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ។