
កម្លាំងនគរបាលខេត្តសៀមរាប បានចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន លេខ: ២៥៥/២០១០ របស់សាលាដំបូងខេត្តសៀមរាប ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន នៅចំណុច ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដីកាលេខៈ ២៥៥/២០១០ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១០ ចេញដោយលោក ឆាយ គង់ ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តសៀមរាប បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ សៅ សាលីន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ពីបទ ប្លន់ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ នៅក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនត្រូវចោទត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/Police_SiemReap