ស្នងការនគរបាលខេត្តសៀមរាបអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥ នៅបរិវេណអធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប បានរៀបចំពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងពិធីនោះដែលក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី អភិបាលរងស្រុក លោកស្នងការរងលោកអធិការអធិការរង លោកនាយនាយរងផ្នែក លោកនាយនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងផងដែរ។

ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯង តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានមានមតិស្វាគមន៍ ព្រមទាំងរាយការណ៍ពីសមិទ្ធផងនានា រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក និងលើកឡើងពីការប្តេជ្ញាចិត្ត ក្នុងការអនុវត្តផែនការបន្តរបស់អធិការដ្ឋាននគរស្រុកជីក្រែង។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកសរសើរ ដល់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តីនគរបាលទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងសូមបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច ជាពិសេសក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងបន្តជំរុញការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់ លោកលោកស្រី ក្នុងអង្គពិធីទាំងមូល មានសុខភាពល្អ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ