រ៉ឺម៉កដឹកអីវ៉ាន់ចាប់ហួយសណ្តោងធ្ងន់ពេកក្រឡាប់បាស់ផ្ងារជើងបណ្ដាលឲ្យតៃកុងស្លាប់នៅកន្លែងមុខច្រកតំបន់ព្រំដែនដូង ចេញផ្សាយថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្ដស្វាយរៀង៖ ច្រកតំបន់ព្រំដែនដូង ក្រាលកៅស៊ូ ស្ថិតក្នុងភូមិដូងនឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀងនខាងមុខបារ៉ាស់ព្រំដែនដូង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បើកម៉ូតូសណ្តោងរុឺម៉កដឹកអីវ៉ាន់ចាប់ហួយក្រឡាប់ផ្ងារក្រោយដោយខ្លួនឯង បណ្ដាលឱ្យមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង១០នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ រួមជាមួយដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូសណ្ដោងរម៉កបានដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉ក លុះមកដល់ចំណុចផ្លូវច្រកតំបន់ព្រំដែនដូងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងដោយមិនដឹងមូលហេតុបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកឯ វត្ថុតាងត្រូវបានប្រគល់ជូនក្រុមគ្រួសារសព៕