លោកឧត្តមសេនីយ៍ ជេស វណ្ណា នាយការិយាល័យ(ក)៤នៃយោធភូមិភាគទី៤ហានប្រព្រឹត្តអំពើពុករលួយប្រឆាំងអភិក្រមទាំង៥របស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យពលទាហានមានវិបដិសារី
ចុះលេខទី២ចេញផ្សាយថ្ងៃទី២១ខែកុម្ភះ ឆ្នាំ២០២១
ការិយាល័យកណ្តាល ០១៧៧៧៨២៨៩/០៩៧២៤៧៦១៦៧
ខេត្តសៀមរាប :បន្ទាប់ពីការបែកធ្លាយលោកឧត្តមសេនីយ៍ ជេស វណ្ណា នាយការិយាល័យ(ក)៤នៃយោធភូមិភាគ៤ដែលប្រព្រឹត្តអំពើពុករលួយរកស៊ីលក់រថយន្តអត់ពន្ធនិងយកលុយពលបាលឯកនៅការិយាល័យ(ក)៤រាប់មុឺនដុល្លាសំរាប់ដំឡើងឋានះស័ក្កពួកគាត់អស់រយះពេលច្រើនឆ្នាំមកហើយតែគ្មានលទ្ធិផល។
ក្រុមពលបាលឯកនិងអនុសេនីយ៍ត្រីនៅក្នុងការិយាល័យ(ក)៤និងការិយាល័យផ្សេងទៀតខកចិត្តចង់ឡើងឋានះស័ក្កអស់លុយរាប់មុឺនដុល្លាអ្នកខ្លះចងការលុយគេខ្លះទៀតលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីយកមកជូនលោកឧត្តមសេនីយ៍ ជេស វណ្ណា នាយការិយាល័យ(ក)៤សំរាប់រត់ការឡើងស័ក្ក។
ពួកគាត់ទាំងអស់គ្នាកុំពុងស្វែងរកភាពយុត្តិធម៌និងទទូចស្នើរសុំអគ្គបញ្ជាការ ហ៊ុន ម៉ាណែត សូមឯកឧត្តមមេត្តាជួយដោះស្រាយដល់កូនចៅដែលកំពុងរងគ្រោះផង សូមឯកឧត្តមទទួលនូវការគោរពដ៏ខ្ពស់អំពីខ្ញុំបាទយើងខ្ញុំផង។
អង្គភាពគេហទំព័រ ស្ម័គ្រជាតិមិនអាចសុំការបំភ្លឺបានទេដោយខលទូរស័ព្ទចូលជាច្រើនដងតែមិនមានអ្នកទទួល។ដោយ ស្ម័គ្រជាតិ នៅមានតលេខក្រោយទៀត