កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណីឃាត់ខ្លួនបានចំនួន១១នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួននៅក្រុងប៉ោយប៉ែត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក ចាន់ ជឿន

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណីឃាត់ខ្លួនចំនួន១១នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួននៅក្រុងប៉ោយប៉ែតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន១១នាក់មាន១.ឈ្មោះ ស៊ីម ពៅ អាយុ២០ឆ្នាំ ២.ឈ្មោះ នី សុភ័ក្រ អាយុ១៧ឆ្នាំ ៣.ឈ្មោះ លន់ ឡៃគាន់ អាយុ១៥ឆ្នាំ ៤.ឈ្មោះ ម៉េង សំ អាយុ១៦ឆ្នាំ ៥.ឈ្មោះ ឆេង ចំរ៉ាត អាយុ១៧ឆ្នាំ ៦.ឈ្មោះ ណេត យួន អាយុ១៩ឆ្នាំ ៧.ឈ្មោះ សុ ខា អាយុ៤១ឆ្នាំ ៨.ឈ្មោះ វិត ឆក អាយុ២៣ឆ្នាំ ៩.ឈ្មោះ អ៊ុត រ៉ូ អាយុ២៦ឆ្នាំ ១០.ឈ្មោះ មឿង សៀកហៃ អាយុ១៧ឆ្នាំ ១១.ឈ្មោះ ខៀវ សារឿម អាយុ២៦ឆ្នាំដែលរស់នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីដោយឡែកគ្នា១.ករណីនៅចំណុចផ្សារមង្គលឃាត់ចំនួន៨នាក់ និងករណីទី២.ចំណុចផ្សារអគារថ្មីឃាត់ខ្លួនចំនួន៣នាក់សរុបចំនួន១១នាក់និងរឹបអូសគ្រឿងញៀនមានប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៤២ថង់តូច និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន១៥គ្រាប់និងសម្ភារៈប្រើប្រាស់មួយចំនួនដែលបង្ក្រាបកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីដោយឡែកគ្នាក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់និងរឹបអូសគ្រឿងញៀនមួយចំនួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរត្រូវបានកសាងសមណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕