លោក ម៉ុង ប៊ុនលីម នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តសៀមរាបនិងលោកឡឹង សុខា ប្រធានផ្នែករដ្ឋបាលព្រៃឈើសៀមរាប ត្រូវមន្តអាគមសារិកាលិនថោងពីលោកលីន ថៅកែសិប្បកម្មខ្នាតយក្សហើយមើលទៅ បានជាបន្ទន់ចិត្តលោកទាំងពីរឲ្យទន់ចិត្ត វក់ វង្វេង ភ្លេចអំពីភារកិច្ចនិងតួនាទីរបស់ខ្លួនអស់រលីង! ចេញផ្សាយថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ ÷ លោក ស៊ីម ឈុនលី
ខេត្តសៀមរាប ÷ រោងសិប្បកម្មខ្នាតយក្សមួយកន្លែងនៅក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ដែលមានថៅកែឈ្មោះលីន បើកដំណើរការរាប់ឆ្នាំណាស់មកហើយ បានដោយសុវត្ថិភាពពុំដែលមានការរំខានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើម្តងណាឡើយ ជាពិសេសគឺលោកឡឹងសុខា និងលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបនេះតែម្ដង។
រោងសិប្បកម្មខ្នាតយក្សមួយនេះគឺប្រើប្រាស់ប្រភេទឈើប្រណិតយកមកកែច្នៃគឺឈើធ្នង់ដែលមានមុខកាត់ធំៗដូចជា 20 ជុំ 3០ ជុំប្រវែង៣ម ជាដើម ក្រោយពីកែឆ្នៃរួចដឹកជញ្ជូនយកទៅលក់នៅខេត្តបាត់ដំបងនិងខេត្តផ្សេងៗដ៏ទៃទៀត។
លោក លីន ម្ចាស់សិប្បកម្មបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា រោងសិប្បកម្មរបស់លោកគឺកែច្នៃតែប្រភេទឈើធ្នួង់ដែលជាឈេឺប្រណិតតែប៉ុណ្ណោះ ហើយក៏គ្មានច្បាប់អនុញ្ញាតនោះដែរហើយធ្វើជាច្រើនឆ្នាំមកហើយ លោកធ្វើបានមកដល់បច្ចុប្បន្ននេះក៏អាស្រ័យមានលោកឡឹង សុខា មេព្រៃខេត្តសៀមរាបនិងលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើជាអ្នកមើលការខុសត្រូវនិងកាងពីក្រោយផងដែរ បើមិនដូច្នេះទេកន្លែងខ្ញុំឈ្មោះ(លីន)មិនអាចឈរជើងបើកសិប្បកម្មឈេឺប្រណិតប្រភេទឈើធ្នង់នេះបានរាប់ឆ្នាំមកនេះនោះទេ។
ក្រុមអ្នកសារព័ត៌មានយើងក្រោយពីបានឮដូច្នេះ ក៏បានទូរសព្ទគោរពសួរទៅកាន់លោកឡឹង សុខា ក្នុងសកម្មភាពរោងសិប្បកម្មកែឆ្នៃនេះលោកបានទទួលស្គាល់ថាពិតជាអត់ច្បាប់មែន! ហើយសួរលោកថាតើលោកមានចំណាត់ការដែរឬទេចំពោះរោងសិប្បកម្មកែច្នៃឈើប្រណិតមួយនេះ លោកឡឹង សុខា ឆ្លើយថាមិនហ៊ានទេ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកបានប្រាប់ថា លោកអត់ដឹងទេសិប្បកម្មបើកអត់ច្បាប់១នេះ ចាំមើលខ្ញុំសួរទៅលោក ឡឹង សុខា សិន ក្រោយមកទូរសព្វ័ចូលជាច្រើនដងលោក ម៉ុង ប៊ុន លីម មិនខ្ចីលើក។
សូមបញ្ជាក់ផងដែរថា លោក លីន ថៅកែរោងសិប្បកម្មកែច្នៃប្រភេទឈើធ្នួង់អត់ច្បាប់មួយនេះ លោកបានបញ្ជាក់ប្រាប់អ្នកព័ត៌មានយើងទៀតថា ចង់ធ្វើអីធ្វើទៅសំខាន់សួរទៅលោក ម៉ុង ប៊ុនលីម ដឹងហើយ។
នេះទើបគេហៅថា ជាមន្តអាគមសារិកាលិនថោង សក្ក័សិទ្ធិមែនពីសំណាក់លោកថៅកែ លីន ដាក់ទៅកាន់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប
ដោយមានការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំងក្រោមឪវាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនសេដ្ឋកិច្ច កំលាំងជាច្រើនអ្នក បានចុះមកដល់ទីតាំងរោងសិប្បកម្មកែច្នៃឈើប្រណិត កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប ក៏បានធ្វើការស្នើរសុំគោលការណ៍និងសហការពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបដើម្បីមានចំណាត់ការក្នុងសកម្មភាពរោងសិប្បកម្មកែច្នៃអត់ច្បាប់មួយនេះ និងស្នើសុំកម្លាំងជំនាញរដ្ឋបាលព្រៃឈើចូលរួម នៅក្នុងសកម្មភាពស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញាត្រូវបានបរាជ័យមូលហេតុ ថ្ងៃនេះជាថ្ងៃសៅរ៍ចុងសប្តាហ៍ ដោយគ្មានកម្លាំងនៃព្រះរាជអាជ្ញារងណាម្នាក់នៅប្រចាំការដឹកនាំបញ្ជានោះទេ ។ក្រោយមកកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តធ្វើការដកចេញពីទីតាំងរោងសិប្បកម្មនោះ។
តែទោះជាយ៉ាងនេះក្តីគឺគេសង្កេតឃើញថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្រោមការដឹកនាំបញ្ជាររបស់លោក ហ៊ួត សុធី គឺមានភាពរហ័សរហួន ទទួលខុសត្រូវខ្ពស់ ក្នុងទូនាទី ភារកិច្ចរបស់ខ្លួន ផ្ទុយស្រឡះពី អស់លោកមន្ត្រីជំនាញដែលជាស្ថាប័ន (រដ្ឋបាលព្រៃឈើ) ពុំមានការទទួលខុសត្រូវនៅតួនាទីនិងភារកិច្ចរបស់ខ្លួនឡេឺយ យ៉ាងដូចជាលោកឡឹង សុខា និងលោក មុ៉ង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបជាដើម ។