បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបន្ទាយស្រី អនុម័តលើសេចក្តីព្រាងកំណត់ហេតុ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០ នាទីរសៀល

រដ្ឋបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបន្ទាយស្រី ក្រោមអធិបតីភាពលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក លោក រិន ឡូត អភិបាលនៃគណ:អភិបាលស្រុកបន្ទាយស្រី។

ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំង៣ ការិយាល័យចំណុះ និងជំនាញរដ្ឋបាលស្រុក លោក មេឃុំទាំង៥ ប៉ុស្តិ៍រដ្ឋបាលឃុំទាំង៥ មណ្ឌលសុខភាពទាំង៥ ផងដែរ។

បានពិនិត្យ និងអនុម័តលើ៖
១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤
២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុកបន្ទាយស្រី
៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃរដ្ឋបាលស្រុកបន្ទាយស្រី។