កម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យឃាត់ខ្លួនបុរសម្នាក់ករណីគ្រឿងញៀន និងមុខសញ្ញាដែលជាប់ពាក់ព័ន្ធក្នុងករណីលួចគាស់ទំលុះទំលាយផ្ទះលួចយកបានទ្រព្យសម្បត្តិ

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទី លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ត្រី ថាន់ ម៉ៅ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៏ ដឹកនាំកម្លាំងជំនាញននិងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ  ចុះសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ធ្វើការឃាត់ខ្លួនជនសង្ស័យ៖ចំនួន០១នាក់ឈ្មោះ ធាន ប៉ាវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ឃាត់ខ្លួនចំណុចភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង រួមទាំងដកហូតបាននូវប្រភេទថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ice)ចំនួន០២កញ្ជប់តូចជាប់ខ្លួនជនមុខសញ្ញាខាងលើ ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចគាស់ទំលុះទំលាយផ្ទះលួចយកបាននូវទ្រព្យសម្បត្តិកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិពពេលសែនជ័យ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។

ជនសង្ស័យខាងលើចំពោះសមត្ថកិច្ចបានឆ្លើយសារភាពថា៖ ពិតជាបានចូលលួចទ្រព្យសម្បត្តិនិងកាច់យកកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ផ្ទះពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យខេត្ត ដើម្បីអនុវត្តនិតិវិធីបន្ត